អ្នកនាំពាក្យក្រសួងការពារជាតិ ៖ សកម្មភាពជម្លោះរបស់ ថៃ បានពង្រីកជម្លោះចូលទៅក្នុងតំបន់របស់ប្រជាពលរដ្ឋស៊ីវិល

(ភ្នំពេញ)៖ សកម្មភាពជម្លោះរបស់ថៃបានពង្រីកជម្លោះចូលទៅក្នុងតំបន់របស់ប្រជាពលរដ្ឋស៊ីវិល ។ ក្នុងនោះមានទាំងភូមិជោគជ័យ និងភូមិព្រៃចាន់ ។ សកម្មភាពទាំងនេះបានបង្ខំឱ្យប្រជាពលរដ្ឋកម្ពុជា ផ្លាស់ប្តូរទីលំនៅ ធ្វើឱ្យពួកគាត់បាត់បង់លំនៅដ្ឋាន និងហើយជីវភាពរស់នៅ ។ នេះជាការរំលោភបំពានសិទ្ធជាមូលដ្ឋាន របស់គេយ៉ាងធ្ងន់ធ្ងរបំផុត ។ នេះបើតាមការបញ្ជាក់ពីសំណាក់។នេះបើតាមការលើកឡើងពីសំណាក់ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការបរទេស ។

ថ្លែងនៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឱ្យដឹងថា៖ចាប់ពីថ្ងៃទី ១២ដល់ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០២៥ កងទ័ពថៃប្រកបដោយប្រដាប់អាវុធ បានផ្លាស់ប្តូរ រនាំងបិទ របស់ខ្លួន ហើយបានរាយលួសបន្លា ហួសពីទីតាំងកាលពីមុនរបស់ខ្លួន ចូលមកក្នុងទឹកដីរបស់កម្ពុជា នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ត បន្ទាយមានជ័យ។នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ កងទ័ពថៃបានរុលចូលក្នុងទឹកដីរបស់កម្ពុជា នៅក្នុងភូមិ ព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ត បន្ទាយមានជ័យ ហើយបានដាក់រាយលួសបន្លា និង កង់យានយន្ត ។ ក្នុងថ្ងៃដដែលនេះ កងទ័ពថៃបានសាងសង់ ស្នាក់ការពីឈើរបស់ខ្លួននៅក្នុងភូមិ ឯកភាព ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ ជីកលេណណ្ឋាន នៅខាងលិច និងខាងកើតប្រាសាទតាមាន់ធំ និងក្រៅពីនេះបានរំលោភបំពាន ដំបន់ប្រាសាទតាក្របីដោយបំពាក់ដោយប្រព័ន្ធកំណត់ទីតាំងតាមផ្កាយរណប GPS និងកាមេរ៉ នៅប្រាសាទតាក្របី ។

ឯកឧត្តបានថ្លែងដោយបញ្ជាក់ថាថៃបានរំលោភទៅលើកិច្ចព្រមព្រៀង និងច្បាប់អន្តរជាតិ ។ សកម្មភាពទាំងនេះបានបំពានទៅលើកិច្ចព្រមព្រៀងកាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥នៅប្រទេស ម៉ាឡេស៊ី កន្លងមក ៕

ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក វ៉េង លឹម ហ៊ួត

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner