ឯកឧត្តម ស៊ុន ចាន់ថុល ផ្ដល់បទសម្ភាសជូនលោក ALFARO MICHEL BARRY អ្នកឆ្លើយឆ្លងព័ត៌មានអាម៉េរិកប្រចាំសេតវិមាន

អត្ថបទដោយ៖
Sophol Kung

(ភ្នំពេញ)៖ អ្នកឆ្លើយឆ្លងព័ត៌មាន អាមេរិកប្រចាំសេតវិមាន លោក ALFARO MICHEL BARRY ក្នុងការចាប់ផ្តើមការងារយកព័តមានរបស់លោកនៅកម្ពុជាពាក់ព័ន្ធនឹងសង្គ្រាមថៃឈ្លានពានមកលើកម្ពុជា បានជួបសម្ភាស ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងបទសម្ភាសនាព្រឹកនេះ បានលើកឡើងអំពីប្រធានបទមួយចំនួន រួមមាន ៖ ភាពរីកចម្រើនរបស់កម្ពុជាក្រោយទទួលបានសុខសន្តិភាពពេញលេញពីសង្គ្រាមស៊ីវិល ចាប់តាំងពីអំឡុងទសវត្សរ៍ឆ្នាំ៧០, វឌ្ឍនភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការវាងកម្ពុជា និងសហរដ្ឋអាម៉េរិក, ស្ថានភាពនៅតំបន់ព្រំដែនកម្ពុជា-ថៃ និងការអនុវត្តបទឈប់បាញ់, និងទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ព្រមទាំងសំណើរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ស្នើសុំផ្ដល់ជូន ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ជាបេក្ខភាពទទួលពានរង្វាន់ណូប៊ែលសន្តិភាព ជាដើម ។

សូមបញ្ជាក់ថា អ្នកឆ្លើយឆ្លងព័ត៌មាន អាមេរិកប្រចាំសេតវិមាន លោក ALFARO MICHEL BARRY បានមកកម្ពុជាផ្ទាល់ ដើម្បីមកយកព័ត៌មានផ្ទាល់ ពាក់ព័ន្ធនឹងករណីប្រទេសថៃ បានបង្កសង្រ្គាម ៥ថ្ងៃ មកលើកម្ពុជា ២៤-២៩ កក្តដា ២០២៥ និងការអភិវឌ្ឍន៍របស់កម្ពុជា ។

លោក ALFARO MICHEL BARRY ក្នុងពេលបំពេញបេសកម្ម ជាអ្នកឆ្លើយឆ្លងព័ត៌មានប្រចាំសេតវិមាន លោកនឹងនៅកម្ពុជាចំនួន៥ថ្ងៃ ។

បន្ទាប់ពីជួបសម្ភាសន៍ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងបន្តដំណើរទៅខេត្តឧត្តរមានជ័យ ជួបជនភៀសសឹក និងកន្លែងគ្រាប់របស់ថៃ បានផ្លោងមកលើទឹកដីរបស់កម្ពុជា។ អ្នកកាសែតអាមេរិកកាំងរូបនេះ ដើម្បីបានតាមដានយកព័ត៌មានផ្ទាល់ ដោយលោកនឹងស្នាក់នៅមួយយប់ក្នុងខេត្តឧត្តរមានជ័យផងដែរ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា នាពេលថ្មីៗនេះ បានស្នើ ឯកឧត្តម ដូណាល់ ត្រាំ ជាបេក្ខភាពទទួលពានរង្វាន់ណូប៊ែលសន្តិភាព ដែលនៅបន្ទាប់ពីឯកឧត្តម ដូណាល់ ត្រាំ បានចេញអន្តរាគមន៍ឲ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់រវៀងថៃ និងកម្ពុជា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ។ ឯកឧត្តម ដូណាល់ ត្រាំប្រគល់តួនាទីប្រទេសម៉ាឡេស៊ី ប្រធានអាស៊ាន តាមដានមើលការខុសត្រូវ ដោយឱ្យអ្នកសង្កេតការណ៍អនុព័ន្ធយោធា ត្រួតពិនិត្យផ្ទាល់ ។ ដើម្បីតាមដានលើកិច្ចការនេះ ប្រទេសម៉ាឡេស៊ី បានប្រើផ្កាយរណបផ្ទាល់ មើលពីលើតំបន់ជម្លោះគ្នាថែមទៀតផង ៕

អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ FB Chanthol Sun DPM & DAP News

ads banner