លោក ត្រាំ ជឿថា រុស្ស៊ី-អ៊ុយក្រែននឹងបង្កើតកិច្ចព្រមព្រៀងសន្តិភាព
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញពីការជឿជាក់ថា ទាំងលោក ពូទីន ព្រមទាំង លោក ហ្សែឡេនស្គី នឹងបង្កើតឲ្យមានកិច្ចព្រមព្រៀងសន្តិភាព បន្ទាប់ពីកិច្ចប្រជុំកំពូល នៅរដ្ឋអាឡាស្កា នាថ្ងៃទី១៥ ខែសីហា នេះ។
នៅមុនពេលមានកិច្ចប្រជុំកំពូល ជាមួយលោក វ្ល៉ាឌីមៀ ពូទីន ប៉ុន្មានម៉ោង ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា «យើងនឹងមើលឃើញថា មានអ្វីកើតឡើង ហើយខ្ញុំគិតថា ប្រធានាធិបតី ពូទីន នឹងបង្កើតសន្តិភាព ហើយ ខ្ញុំគិតថា ប្រធានាធិបតី Zelensky នឹងបង្កើតសន្តិភាព ដែរ»។
លោក ពូទីន និង លោក ត្រាំ គ្រោងនឹងជួបចរចាគ្នា នៅឯមូលដ្ឋានទ័ពអាកាសមួយ ស្ថិតក្នុងរដ្ឋ អាឡាស្កា ភាគខាងជើងឆ្ងាយ របស់សហរដ្ឋអាមេរិក ហើយនេះ គឺជាលើកដំបូងដែលមេដឹកនាំរុស្ស៊ី ត្រូវបានអនុញ្ញាត ឲ្យមានវត្តមាន នៅលើទឹកដីលោកខាងលិច ចាប់តាំងពីការលុកលុយ លើប្រទេសអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ នាំឲ្យមានសង្គ្រាម សម្លាប់មនុស្ស រាប់ម៉ឺននាក់ មកដល់ពេលបច្ចុប្បន្ន៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត