អភិបាលខេត្តព្រះវិហារនាំយកអំណោយកាកបាទក្រហមកម្ពុជាផ្តល់ជូនគ្រួសារវីរយុទ្ធជន ដែលត្រូវបានទាហានថៃ​ចាប់ខ្លួននាពេលកន្លងទៅ

ព្រះវិហារ៖ នៅខេត្តព្រះវិហារ គ្រួសារវីរយុទ្ធជនដែលត្រូវបានទាហានថៃប្រើល្បិចចាប់ខ្លួនបួនរូប ក្រោយកិច្ចព្រម​ព្រៀង​បទឈប់បាញ់ចូលជាធរមាន បានទទួលអំណោយពីកាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានផ្តល់ជូនតាមរយៈរដ្ឋបាលខេត្ត។

កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ អភិបាលខេត្តព្រះវិហារឯកឧត្តម គីម រិទ្ធី ប្រធានគណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បាននាំយកស្បៀងទាំងនោះទៅផ្តល់ជូន និងនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រមុខកាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសារវីរកងទ័ព។

នៅក្នុងឱកាសនោះឯកឧត្តម គីម រិទ្ធី បានថ្លែងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់ និងមានក្តីព្រួយ​បារម្ភបំផុតចំពោះសុខទុក្ខរបស់កងទ័ពគ្រួសារយុទ្ធជន និងវីរយុទ្ធជនគ្រប់ៗរូប និងសម្តេចបានផ្តាំផ្ញើ​ដល់គ្រួសារ​កងទ័ពទាំងអស់សូមកុំមានការព្រួយបារម្ភ ព្រោះត្បិតរាជរដ្ឋាភិបាល បាននិងកំពុងខិតខំតាមដាន និង​ដោះស្រាយ​លើបញ្ហាទាំងអស់នេះឱ្យបានល្អបំផុតដើម្បីឱ្យវីរយុទ្ធជនរបស់យើង បានវិលត្រឡប់មកមាតុភូមិ​វិញក្នុងពេលឆាប់ៗ​ខាងមុខនេះ៕
ដោយ៖ឡុង សំបូរ

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner