ក្រោមជំនួយចិនលុបបំបាត់គ្រាប់មីនរយៈពេល ៧ឆ្នាំ បានរំដោះផ្ទៃដី ១៦០គីឡូម៉ែត្រក្រឡា និង រកឃើញគ្រាប់មីន យុទ្ធភណ្ឌសំណល់សង្រ្គាមជាង ៩ម៉ឺនគ្រាប់

(ភ្នំពេញ)៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៥ បានថ្លែងថាហិរញ្ញប្បទានឥតសំណងជូនរាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតមីន ក្នុងរយៈពេល ៧ឆ្នាំមកនេះ បានរំដោះផ្ទៃដី ១៦០ គីឡូម៉ែត្រក្រឡា និង រកឃើញគ្រាប់មីន និងយុទ្ធភណ្ឌសំណល់សង្រ្គាមជាង ៩ម៉ឺនគ្រាប់។

ឯកឧត្តម ហេង រតនា បានលើកឡើងថា៖អង្គភាពស៊ីម៉ាក់ (CMAC) បាននិងកំពុងអនុវត្តន៍លើ“គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា” (The China-Aided Cambodia Landmine Elimination Project) តាំងពីឆ្នាំ២០១៨ មកត្រឹមខែកក្កដា ឆ្នាំ២០២៥ ដោយសម្រេចលទ្ធផលបានដូចខាងក្រោម៖

  • រំដោះផ្ទៃដីសរុបចំនួន ១៦.៤៤១.០៩៦ ម៉ែត្រក្រឡាស្មើ១៦០ គីឡូម៉ែត្រក្រឡា
  • រកឃើញគ្រាប់មីន និងយុទ្ធភណ្ឌសំណល់សង្រ្គាមសរុបចំនួន ៩៥.៧៧០ គ្រាប់
  • ឆ្លើយតបសំណើរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានសរុបចំនួន ៥.៣៣២ សំណើ
  • អប់រំផ្សព្វផ្សាយអំពីគ្រោះដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដល់ប្រជាពលរដ្ឋសរុបចំនួន៣.៣៥០.៥១៦នាក់
  • ផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋផ្ទាល់ និងប្រយោលសរុបចំនួន ២.៦១១.៩១៨នាក់ គិតចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៤។

ឯកឧត្តមបានបញ្ជាក់ដែរថា អង្គភាពCMAC បានធ្វើកាស្នើសុំរដ្ឋាភិបាលចិន នូវគម្រោងថ្មីមួយទៀត “China-Aided Project for Landmine Impact Free Cambodia 2030 and Maximum ERW Reduction” ដែលគម្រោងនេះមានរយពេល៣ឆ្នាំ២០២៦-២០២៨ ដោយផ្តោតលើកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់មីន គ្រាប់បែកចង្កោម និងយុទ្ធភណ្ឌសង្រ្គាមមិនទាន់ផ្ទុះ គម្រោងនេះក៏ផ្តោតសំខាន់ផងដែរ លើការជួយជនរងគ្រោះដោយសារគ្រាប់មិន និងគ្រាប់មិនទាន់ផ្ទុះ ដោយមានផែនបោសសម្អាតផ្ទៃដីសរុប១៣៥គីឡូម៉ែត្រក្រឡាស្ថិតក្នុងខេត្តចំនួន៦ រួមមានខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តឧត្តមានជ័យ ខេត្តព្រះវិហារ ខេត្តសៀមរាប និងខេត្តស្ទឹងត្រែង។ (១៦ សីហា ២០២៥)៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner