មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានចុះពិនិត្យទីតាំងកើតហេតុ រថភ្លើងក្រឡាប់ធ្លាក់ផ្លូវ បណ្តាលឱ្យធ្លាយប្រេង នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង
(ភ្នំពេញ)៖ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថានបានចុះពិនិត្យទីតាំងកើតហេតុករណី រថភ្លើងក្រឡាប់ធ្លាក់ផ្លូវ បណ្តាលឱ្យធ្លាយប្រេង នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិទួលតាឯក សង្កាត់តួលតាឯង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ក្រសួងបរិស្ថានបានឱ្យដឹងថាក្រុមការងារក្រសួងបរិស្ថាន បានធ្វើការចុះពិនិត្យទីតាំងកើតហេតុ និងបានត្រួតពិនិត្យ និង វាយតម្លៃស្ថានភាពបឋមជាក់ស្តែង ដែលអាចបង្ករផល់ប៉ះពាល់ពីហេតុការណ័នេះ ។
គួរបញ្ជាក់ថា នៅសងខាងទីតាំងកើតហេតុជាប្រឡាយរំដោះទឹកភ្លៀងអមផ្លូវ ដែលមានប្រវែងប្រមាណ ១៨គ.ម ភ្ជាប់ទៅអាងស្តុកទឹកភាស សម្រាប់ប្រើវិស័យកសិកម្ម។ បន្ទាប់ពីការត្រួតពិនិត្យទីតាំង និងជួបជាជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Royal Railway និងបាបានធ្វើការណែនាំលើវិធានការការពារ ដែលអាចបង្ករជាហានិភ័យដល់ប្រភពទឹក ដោយស្នើឲ្យអាជ្ញារធរបឹទប្រឡាយជាបណ្តោះអាសន្នកុំឲ្យទឹកហូរបន្តទៀត និង ពិនិត្យវាយតម្លៃលើការប៉ះពាល់ដីជំវិញតំបន់កើតហេតុ។ បច្ចុប្បន្នក្រុមការងារផ្លូវដែកបាននិងកំពុងធ្វើការស្ទួចទូរស្តុកប្រេង ដែលក្រឡាប់ដើម្បីដឹកចេញ។
ប្រភពខាងលើនេះបានឱ្យដឹងដែរថាចំពោះការងារបន្ត ក្រុមការងារ នឹងជួបជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បី កំណតវិធីសាស្ត្រប្រមូល សម្អាត ទប់ស្កាតការសាយភាយ និងទុកដាក់សំណល់ប៉ះពាល់បរិស្ថានប្រកបដោយសុវត្ថិភាព ៕
ដោយ ៖ ម៉ាដេប៉ូ






