ភ្លៀងផ្តាច់ជីវិតមនុស្ស ៣៤០នាក់ ត្រឹម៤៨ម៉ោង នៅប៉ាគីស្ថាន

អ៊ីស្លាម៉ាបាដ ៖ ភ្លៀងមូសុង នៅប្រទេសប៉ាគីស្ថាន បានសម្លាប់មនុស្ស ដល់ទៅចំនួន ជាង៣៤០នាក់ ត្រឹមរយៈពេល ៤៨ម៉ោង ចុងក្រោយ។

អាជ្ញាធរបានអះអាង កាលពីថ្ងៃសៅរ៍ ទី១៦ ខែសីហា ថា ក្រុមអ្នកជួយសង្រ្គោះ បានព្យាយាមទាញយកសាកសព ពីកំទេចកំទី ភក់ បន្ទាប់ពីទឹកជំនន់ភ្លាមៗ ដែលបង្កឡើង ដោយសារភ្លៀងមូសុងខ្លាំងក្លា នៅទូទាំងភាគខាងជើង ប្រទេសប៉ាគីស្ថាន ស្ថិតក្នុងតំបន់ភ្នំ បានសម្លាប់មនុស្ស យ៉ាងហោចណាស់ ៣៤៤ នាក់ ក្នុងរយៈពេល ២ ថ្ងៃ ចុងក្រោយនេះ។

ប្រភពបានបន្តថា មនុស្សភាគច្រើនបានស្លាប់ ដោយសារតែទឹកជំនន់ភ្លាមៗ និង ការបាក់ផ្ទះ ខណៈដែលមនុស្ស យ៉ាងហោចណាស់ ១៣៧នាក់ ផ្សេងទៀត រងរបួស។

អ្នកស្រុកម្នាក់ បានប្រាប់ AFP ថា «មានអារម្មណ៍ដូចជា ចុងបញ្ចប់នៃពិភពលោក» នៅពេលដែលដីបានញ័រ ជាមួយនឹងកម្លាំងទឹក ដ៏ខ្លាំងក្លា។

ទីភ្នាក់ងារជួយសង្គ្រោះប្រចាំខេត្ត Pakhtunkhwa បានអះអាងថា បុគ្គលិកសង្គ្រោះប្រហែល ២,០០០ នាក់បានចូលរួម ក្នុងការជួយសង្គ្រោះ រុករកសាកសព ពីកំទេចកំទី និងធ្វើប្រតិបត្តិការសង្គ្រោះ នៅក្នុងស្រុកចំនួន ៩ ដែលភ្លៀង នៅតែរាំងស្ទះ ដល់កិច្ចខិតខំប្រឹងប្រែង ទាំងនេះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner