ស្ត្រីទី១អាមេរិកផ្ញើសំបុត្រជូនលោក ពូទីន តាមរយៈលោក ត្រាំ

វ៉ាស៊ីងតោន ៖ លោកស្រី មេឡានៀ ត្រាំ ដែលជាស្ត្រីទី១ សហរដ្ឋអាមេរិក បានផ្ញើសំបុត្រ «សន្តិភាព» សរសេរដោយផ្ទាល់ដៃ មួយច្បាប់ ជូនលោក ពូទីន មេដឹកនាំរុស្ស៊ី តាមរយៈលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។

លិខិតនេះត្រូវបានប្រគល់ជូន អំឡុងជំនួបកំពូល នៅរដ្ឋ អាឡាស្កា កាលពីថ្ងៃទី១៥ ខែសីហា ហើយ នៅក្នុងខ្លឹមសារ នៃលិខិត លោកស្រី មេឡានៀ ត្រាំ (Melania Trump) សូមអង្វរ ឲ្យមេដឹកនាំរុស្ស៊ី បង្កើតឲ្យមានសន្តិភាព។

ការិយាល័យស្ត្រីទីមួយអាមេរិក កាលពីថ្ងៃសៅរ៍ ទី១៦ ខែសីហា បានបង្ហោះសារឡើងវិញ នូវអត្ថបទ របស់ទីភ្នាក់ងារព័ត៌មាន Fox News តាមរយៈបណ្តាញសង្គម X អំពីសំបុត្រមួយនេះ ពោលគឺនៅក្រោយ១ថ្ងៃ ដែលលោក ត្រាំ បានជួបចរចា ជាមួយ លោក ពូទីន។

បើយោងតាម Fox News លោក ពូទីន បានអាន លិខិត ភ្លាមៗ បន្ទាប់ពីលោក Trump ប្រគល់ជូន ខណៈពេលដែលគណៈប្រតិភូ ភាគីទាំងពីរ សម្លឹងមើល
ពេលដែលលោក ពូទីន អានសំបុត្រ ដែលត្រូវបានចុះហត្ថលេខា ដោយស្ត្រីទីមួយ ហើយ មិនបានរៀបរាប់ពីឈ្មោះ អ៊ុយក្រែន នោះទេ។

សំបុត្ររៀបរាប់ថា «នៅក្នុងពិភពលោក សព្វថ្ងៃនេះ កុមារមួយចំនួន ត្រូវបង្ខំចិត្ត ឱ្យសើច ស្ងាត់ៗ ដោយសារភាពងងឹត នៅជុំវិញពួកគេ…លោក ពូទីន អ្នកអាចស្តារឡើងវិញ នូវ ការសើច ដ៏ពិរោះរបស់ពួកគេ ដោយដៃតែម្ខាង ក្នុងការការពារ ភាពគ្មានកំហុស របស់កុមារទាំងនេះ អ្នកនឹងធ្វើច្រើន ជាងបម្រើរុស្ស៊ី តែឯង ទៅទៀត គឺ អ្នកបម្រើមនុស្សជាតិ ខ្លួនឯង…គំនិតដ៏អង់អាចបែបនេះ ឆ្លងកាត់ការបែងចែក មនុស្សទាំងអស់ ហើយ លោកពូទីន ស័ក្តិសមក្នុងការអនុវត្ត ចក្ខុវិស័យនេះ ដោយប្រើចុងប៊ិច នៅថ្ងៃនេះ…វាដល់ពេលហើយ»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner