រឿងពហិការកូកាកូឡា ព្រោះផ្តាច់កុងត្រាជាមួយ វណ្ណដា, សម្តេចតេជោ ហ៊ុន សែន ស្នើពលរដ្ឋពិចារណាប្រយ័ត្នចាញ់កលសត្រូវ
ភ្នំពេញ៖ សារសំណេរ របស់សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់ពលរដ្ឋខ្មែរ មេត្តាពិចារណា ដើម្បីប្រយោជន៍ជាតិ និងប្រជាជាជន ជាពិសេសប្រយ័ត្នចាញ់កលល្បិចសត្រូវ ព្រោះពួកសៀម នៅតែចង់បំផ្លាញសេដ្ឋកិច្ចកម្ពុជាយើង។ នេះជាសំណេរទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន៖
សូមបងប្អូនជនរួមជាតិមេត្តារក្សាភាពស្ងប់ស្ងាត់សិននិងពិចារណាឲ្យបានដឹតដល់។
ដំបូងយើងត្រូវដឹងថាតើក្រុមហ៊ុន ផ្តាច់កុងត្រាជាមួយវណ្ណដាដោយ សារវណ្ណដាស្រឡាញ់ជាតិឬយ៉ាងណា?
បន្ទាប់មកយើងត្រូវដឹងថាទោះជា កូកាជាផលិតផលអាមេរិកតែវាក៏ជា ផលិតផលរបស់ខ្មែរព្រោះផលិត
នៅក្នុងកម្ពុជាដែលកម្មករខ្មែរជាអ្នកធ្វើការនិងទទួលផល។ការបង់ពន្ធក៏បានមកកម្ពុជាដែលជាការ
រួមចំណែកដល់កំណើនសេដ្ឋកិច្ច របស់កម្ពុជា។
ប្រសិនក្រុមហ៊ុនដកខ្លួនចេញពីកម្ពុជានោះកម្ពុជាគឺជាអ្នកខាតបង់ដែលសត្រូវរបស់យើងជាអ្នកទទួលផល។
សត្រូវរបស់យើងចង់វាយខាងសេដ្ឋកិច្ច យើងតាំងពីដំបូងដូចជាគំរាមកាត់ ផ្តាច់អគ្គីសនី ផ្តាច់អុីនធើណែតឈប់លក់ប្រេងតែយើងបានម្ជាសការកាត់ផ្តាច់និងឈប់ទិញជាមុនដើម្បីកុំឲ្យគេគំរាមយើងបានទៀត។
ខ្ញុំមិនជំទាស់ទេប្រសិនបើកូកានេះផលិតនៅថៃបងប្អូនអាចឈប់ប្រើបានតែបើកូកានេះផលិតនៅកម្ពុជា
បងប្អូនពហិការមិនប្រើកម្ពុជាគឺជាអ្នកខាតបង់ទាំងការងារទាំងប្រាក់
ចំណូលដោយផ្ទាល់និងដោយប្រយោលរបស់ប្រជាជននិងចំណូលរដ្ឋ។
ក្រៅពីរឿងសេដ្ឋកិច្ចនៅមានរឿងសំខាន់មួយទៀតគឺគេរុញយើងឲ្យធ្វើជាសត្រូវជាមួយអាមេរិកតែម្តង
ដែលរឿងនេះវាបង្កើតនូវបញ្ហាខាងការទូតសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជាជាមួយអាមេរិកតែម្តង។
សូមកុំចូលអន្ទាក់របស់សត្រូវយើងឲ្យសោះ។
សូម្បីតែក្រុមហ៊ុនថៃដែលកំពុងវិនិយោគនៅកម្ពុជាក៏យើងត្រូវខិតខំរក្សាដើម្បីជាប្រយោជន៍របស់យើងដែរ។
ពុកសង្ឃឹមថាវណ្ណដានិងយល់ទោះគេបញ្ឈប់កូនដោយមូលហេតុណាក៏ដោយកូនគប្បីស៊ូទ្រាំដើម្បីប្រយោជន៍ជាតិ។វណ្ណដាតំណាងឲ្យស្មារតីលះបង់ដើម្បីប្រយោជន៍ជាតិ៕








