ទាហានសៀមឈ្លានពាន បាញ់ប្រហារប្រាសាទព្រះវិហារ ទាំងគ្រាប់បែក ទម្លាក់ពីយន្តហោះ គ្រាប់ផ្លោង និងគ្រាប់បែកចង្កោម

ភ្នំពេញ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)នៅយប់ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០២៥បានបង្ហោះសារដោយបង្ហាញការសោកស្តាយយ៉ាងខ្លាំងថា”ពិតជាសង្វេតសោកស្តាយណាស់នៅពេលឃើញប្រាសាទដូនតាខែ្មរគឺប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោកត្រូវគ្រាប់បែកទម្លាក់ពីយន្តហោះ គ្រាប់ផ្លោង និងគ្រាប់បែកចង្កោម។ មនុស្សជាតិលើផែនដីនេះមានកាត្វកិច្ចរក្សាការពារឱ្យបានគង់វង្សយូរអង្វែងតទៅ”។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះកងទ័ពសៀម ដែលបានធ្វើការឈ្លានពាន និងបង្កការខូចខាតដល់តំបន់ជុំវិញ និងរចនាសម្ព័ន្ធផ្ទាល់របស់ប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដោយក្រសួងបានចាត់ទុកការវាយប្រហារដោយប្រើប្រាស់ការបាញ់ផ្លោងកាំភ្លើងធំ និងការទម្លាក់គ្រាប់បែកពីលើអាកាសរបស់ថៃថាជាការបំពានយ៉ាងធ្ងន់ធ្ងរ និងមិនអាចទទួលយកបានលើអនុសញ្ញាអន្តរជាតិស្តីពីការការពារបេតិកភណ្ឌវប្បធម៌៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner