ស្មារតីខ្មែរតែ១ រួមគ្នាគាំទ្រផលិតផលខ្មែរ ផលិតដោយខ្មែរ!

ភ្នំពេញ៖ស្មារតីខ្មែរតែ១ រួមគ្នាគាំទ្រផលិតផលខ្មែរ ផលិតដោយខ្មែរ ដើម្បីសេដ្ឋកិច្ចជាតិយើងជាមួយ​ផលិតផល​ក្រុមហ៊ុនវឌ្ឍនៈ ដែលមាន​ម៉ាកសញ្ញាចំនួន៤ គឺ វឌ្ឍនៈ ,គ្រុឌ ,ដ្រាហ្គិន និងវី-អាកទីវ។

វី៎-អាកទីវ គឺជាម៉ាកសញ្ញានៃសុខភាពដែលម៉ាកសញ្ញានេះមាន​ទឹកពិសា​ប្រណិត។ វី-អាកទីវ ព្រមទាំងភេសជ្ជៈកីឡា វី-អាកទីវ ដែលម៉ាក​សញ្ញានេះ​បានបំពេញ និងរក្សាជាតិទឹកជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ២០២៣ បានឈ្នះ​មេដាយ​មាស​ចំនួន៣ឆ្នាំជាប់ៗគ្នា ព្រមទាំងទទួលបានពានពេជ្រប្រចាំឆ្នាំ​២០២៥ ពីស្ថាប័នអន្តរជាតិទទួលស្គាល់លំដាប់ពិភព​លោក Monde Selection ពីទ្វីបអ៉ីរ៉ប។

ភេសជ្ជៈកីឡា វី-អាកទីវ គឺជាភេសជ្ជៈកីឡាបំពេញជាតិទឹកដំបូងបំផុត​របស់ប្រទេសកម្ពុជា ហើយក៏គឺជាភេសជ្ជៈកីឡា ដែលជាដៃគូសហការធំ ផ្គត់ផ្គង់ និងឧបត្ថម្ភភេសជ្ជៈកីឡាបំពេញជាតិទឹកដល់អត្តពលិកជាតិ និងអន្តរជាតិជាច្រើនម៉ឺន​នាក់ក្នុងព្រឹត្តការណ៍ជាប្រវត្តិសាស្រ្តស៊ីហ្គេម និងអេស៊ានប៉ារ៉ាហ្គេមលើកទី៣២ ប្រពឹត្តទៅជាលើកដំបូងនៅប្រទេស​កម្ពុជាកាលពីឆ្នាំ២០២៣។

ភេសជ្ជៈកីឡា វី-អាកទីវ ទទួលបានការកោតសរសើរ និងសាទរពីរសជាតិ គុណភាព ជាពិសេសគុណប្រយោជន៍​ដល់រាងកាយបន្ទាប់ពីវិកហាត់ និងការ​ប្រកួតរបស់អត្តពលិកទាំងជាតិ និងអន្តរជាតិ។

ភេសជ្ជៈកីឡា វី-អាកទីវ ផលិតឡើងសម្រាប់មនុស្សគ្រប់គ្នា ទទួលទានបាន​ទាំង​ចាស់ ទាំងក្មេង ល្អបំផុតសម្រាប់​សុខភាព ពិសេសអ្នកលេងកីឡា ហាត់ប្រាណ និងអ្នកដែលមានការរស់នៅបែបសកម្ម និងមមាញឹក (Active lifestyle)។

ទទួលទានភេសជ្ជៈ កីឡា វី-អាកទីវ ពិតជាមានសារៈប្រយោជន៍សម្រាប់រក្សា​តុល្យភាពជាតិទឹកក្នុងខ្លួន បំពេញ និងរក្សាជាតិទឹក និងអេឡិចត្រូលីតដែល​បាត់បង់តាមរយៈញើស ហើយបានបង្កើនថាមពលឡើងវិញ និងជំនួយ​សមត្ថភាពខួរក្បាលកាន់តែប្រសើរ និងផ្តល់ភាពស្រស់ស្រាយ ពិសេសជួយ​ដល់អ្នកដែលមានអាការៈក្តៅក្នុង រាក ពងបែកមាត់ និងគេងមិន សូវស្កប់ ផងដែរ។ នៅប្រទេសជប៉ុន និងប្រទេសរីកចម្រើនមួយចំនួនធំ ភេសជ្ជៈបំ​ពេញជាតិ​ទឹកដូច វី-អាកទីវ គឺត្រូវបានទទួល ទានជំនួសទឹក ដោយសារ​តែគុណប្រយោជន៍ដ៏ច្រើនរបស់ភេសជ្ជៈប្រភេទនេះ៕


ដោយ៖ទីផ្សារ

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner