Breaking News ៖ ស្លាប់ ២០នាក់ របួស ១៣០នាក់ ក្នុងហេតុការណ៍ផ្ទុះរោងចក្រផលិតគ្រាប់រំសេវរុស្ស៊ី
អត្ថបទដោយ៖
ឈឹម ទីណា
មូស្គូ ៖ មន្រ្តីសង្គ្រោះបន្ទាន់ក្នុងតំបន់បានរាយការណ៍នៅថ្ងៃទី១៨ ខែសីហានេះថា ហេតុការណ៍ផ្ទុះដ៏ខ្លាំងក្លានៅក្នុងរោងចក្រមួយកន្លែងក្នុងទីក្រុង Ryazan ភាគអាគ្នេយ៍នៃប្រទេសរុស្ស៊ី បានបណ្តាលឱ្យមនុស្សយ៉ាងតិច ២០នាក់បាត់បង់ជីវិត និង១៣៤នាក់ផ្សេងទៀតរងរបួស។
យោងតាមសេចក្តីរាយការណ៍បឋម បានឱ្យដឹងថា ហេតុការណ៍ផ្ទុះដ៏កក្រើកនេះ បណ្តាលមកពីភ្លើងដែលបានឆាបឆេះក្នុងរោងជាងមួយរបស់រោងចក្រផលិតគ្រាប់កាំភ្លើង និងគ្រាប់រំសេវ។ ទោះបីជាយ៉ាងណា អាជ្ញាធររុស្ស៊ីបាននឹងកំពុងបើកការស៊ើបអង្កេតរកមូលហេតុនៅពីក្រោយសោកនាដកម្មដ៏អាក្រក់នេះ៕

ប្រភព ៖ The Strait Times ប្រែសម្រួល ៖ ឈឹម ទីណា
ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។