“ក្រុមហ៊ុន Kimou Environmental Holding Limited មានចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា”
អត្ថបទដោយ៖
ឆាយ រត្ថា
នាយកប្រតិបត្តិ ក្រុមហ៊ុន Kimou Environmental Holding Limited បានគោរពរាយការណ៍ជូនសម្តេចធិបតីអំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលមានបទពិសោធន៍ខ្ពស់ក្នុងការអភិវឌ្ឍសួនឧស្សាហកម្មធំៗ ហើយយកចិត្តទុកដាក់ខ្ពស់លើដំណោះស្រាយបរិស្ថាន និងបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការស្វែងរកឱកាសវិនិយោគនៅនៅកម្ពុជា។
សម្តេចធិបតីក៏បានជំរុញ និងលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យពិនិត្យលទ្ធភាពក្នុងការវិនិយោគលើផ្នែកខ្សែច្រវាក់ផ្គត់ផ្គង់ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើនតម្លៃបន្ថែម និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។


#ams1minute