យោធាមីយ៉ាន់ម៉ាទម្លាក់គ្រាប់បែក លើតំបន់ នៅក្បែរនឹងព្រំដែនថៃ

ណៃពិដោ ៖ យោធាមីយ៉ាន់ម៉ា បានទម្លាក់គ្រាប់បែក ទៅលើតំបន់ទី ប្រជុំជន ម៉ូឈី នៃ រដ្ឋ កាយ៉ាដ ដែលស្ថិតនៅជាប់នឹងខេត្ត មែ ហុងស៊ុន នៃ ប្រទេសថៃ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥។

យោងតាមកាសែត Khaosod កងកម្លាំងប្រដាប់អាវុធ ជនជាតិភាគតិច ការ៉ែន បានប្រាប់ថា នៅវេលាម៉ោង ៨ព្រឹក ថ្ងៃអាទិត្យ យន្តហោះចម្បាំងកងទ័ពអាកាសមីយ៉ាន់ម៉ា ប្រភេទ YAK-130 ចំនួន២គ្រឿង បានទម្លាក់គ្រាប់បែក ទម្ងន់២២៦គីឡូក្រាម ចំនួន៤គ្រាប់ កម្ទេចមន្ទីរពេទ្យ Do-Ka-Hlo ស្ទើរតែខ្ទេចខ្ទីទាំងស្រុង និង បំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។

ព័ត៌មានបឋម បានបង្ហាញថា មានមនុស្ស៦នាក់ រងរបួសធ្ងន់ រួមទាំង កុមារម្នាក់ ផងដែរ ហើយគេជឿថា អាចនឹងមានមនុស្សស្លាប់ ហើយចំនួនអ្នករបួស អាចនឹងកើនឡើង។

គួរបញ្ជាក់ថា ក្នុងរយៈពេលពីរខែ កន្លងមកនេះ កងទ័ពអាកាសមីយ៉ាន់ម៉ាបានបន្តទម្លាក់គ្រាប់បែកជាច្រើនកន្លែង នៅក្នុងរដ្ឋ Karenni រួមមាន តំបន់ Demoso, Pha Saung, Phruso, Bawlakhe និង Loikaw។

គោលដៅវាយប្រហារ ជាចម្បង គឺជាតំបន់លំនៅឋានជនស៊ីវិល, ប្រាសាទ ព្រះវិហារ មន្ទីរពេទ្យ និងសាលារៀន។ ប្រការនេះបានបណ្តាលឱ្យប្រជាជន ការ៉ែន មួយចំនួនធំ ត្រូវបានសម្លាប់ ឬ រងរបួស ដែលត្រូវបានចាត់ទុកថា ជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ប្រឆាំងនឹងប្រជាជនដែលគ្មានទីពឹង៕

ប្រភពពី Khaosod ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner