លោក Zelensky ថា ត្រៀមខ្លួនរួចរាល់ ដើម្បីជួបលោក Putin បញ្ចប់សង្គ្រាម

វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky នៅថ្ងៃចន្ទ បាននិយាយថា រូបលោកមានឆន្ទៈជួបពិភាក្សាដោយផ្ទាល់ជាមួយមេដឹកនាំរុស្ស៊ី ដើម្បីបិទបញ្ចប់ភ្លើងសង្រ្គាមអូសបន្លាយពេលជាង ៣ឆ្នាំមកនេះ។

ក្រោយជួបពិភាក្សាជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump និងមេដឹកនាំអឺរ៉ុបមួយចំនួនទៀតនៅសេតវិមាន លោក Zelensky បានប្រាប់អ្នកកាសែតថា រូបលោកបានត្រៀមខ្លួនរួចជាស្រេចហើយ សម្រាប់ជំនួបទល់មុខគ្នាជាលើកដំបូងជាមួយលោកប្រធានាធិបតី Putin ចាប់តាំងពីការឈ្លានពានរបស់ទីក្រុងមូស្គូ។

លោក Zelensky មានវ័យ៤៧ឆ្នាំរូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំបាននិយាយយល់ព្រម ហើយមេដឹកនាំអឺរ៉ុបទាំងអស់បានគាំទ្រខ្ញុំ ដូច្នេះយើងបានត្រៀមខ្លួនរួចជាស្រេចហើយ សម្រាប់កិច្ចប្រជុំទ្វេភាគីជាមួយលោក Putin។

បច្ចុប្បន្ន លោកប្រធានាធិបតី Zelensky បានស្ថិតក្រោមសម្ពាធកាន់តែខ្លាំងឡើង ក្នុងការលះបង់ទឹកដីដើម្បីបញ្ចប់សង្គ្រាម ខណៈដែលរុស្ស៊ីកំពុងមានប្រៀបខ្លាំងនៅលើសមរភូមិជាបន្តបន្ទាប់៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner