លោក ម៉ាក្រុង ថា ត្រូវដាក់ទណ្ឌកម្មលើរុស្ស៊ី បើនៅតែបរាជ័យកាទូតចុងក្រោយនេះ

វ៉ាស៊ីងតោន ៖ ប្រធានាធិបតីបារាំង លោក ម៉ាក្រុង បានជំរុញឲ្យមានការដាក់ទណ្ឌកម្ម ប្រឆាំងនឹងរុស្ស៊ី ប្រសិនបើ ការចរចាការទូតបញ្ចប់សង្គ្រាម នៅអ៊ុយក្រែន ចុងក្រោយនេះ នៅតែរងបរាជ័យនោះ។

កាលពីថ្ងៃចន្ទ ទី១៨ ខែសីហា ប្រធានាធិបតីបារាំង លោក Emmanuel Macron បានអំពាវនាវ ឲ្យបង្កើនការដាក់ទណ្ឌកម្ម ប្រឆាំងនឹងរុស្ស៊ី ប្រសិនបើមេដឹកនាំប្រទេសនេះ គឺ លោក វ្ល៉ាឌីមៀ ពូទីន មិនឆ្ពោះទៅមុខ លើសន្តិភាព ជាមួយអ៊ុយក្រែន។

លោក Macron បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចពិភាក្សា នៅឯសេតវិមាន ថា «ប្រធានាធិបតី Trump ជឿជាក់ថា យើងអាចទទួលបានកិច្ចព្រមព្រៀងមួយ ហើយជឿជាក់ថា លោកប្រធានាធិបតី Putin ក៏ចង់បានកិច្ចព្រមព្រៀងសន្តិភាពផងដែរ…ប៉ុន្តែប្រសិនបើ នៅចុងបញ្ចប់ដំណើរការនេះ ត្រូវបានបំពេញដោយការបដិសេធ យើងក៏ត្រៀមខ្លួនរួចជាស្រេច ក្នុងការនិយាយថា យើងត្រូវបង្កើនការដាក់ទណ្ឌកម្ម»។

គួរបញ្ជាក់ថា លោក Trump បានអញ្ជើញប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ទៅកាន់សេតវិមាន នៅបីថ្ងៃ បន្ទាប់ពីប្រធានាធិបតីអាមេរិក បានស្វាគមន៍ លោក Putin សម្រាប់កិច្ចពិភាក្សា នៅរដ្ឋ អាឡាស្កា។

កាលពីចុងសប្តាហ៍ លោក Trump បានដាក់សម្ពាធ ជាសាធារណៈ ម្តងទៀត ឱ្យអ៊ុយក្រែនយល់ព្រមទទួលយកទឹកដី តាមការចង់បានរបស់លោកពូទីន ខុសពីអ្វី ដែលលោក Zelensky ទទូចឱ្យការពារទឹកដីទាំងអស់ ដែលរុស្ស៊ី បានកាន់កាប់ ដោយកម្លាំង នោះទេ។

នៅពេលសួរដោយអ្នកសារព័ត៌មានថា តើ លោក Trump បាននិយាយថា សម្បទាន គឺចាំបាច់ មុនពេលការធានាសន្តិសុខ របស់សហរដ្ឋអាមេរិក ចំពោះអ៊ុយក្រែន ឬ យ៉ាងណា លោក Macron បាននិយាយថា «ទេ វាមិនត្រូវបានពិភាក្សា ទាល់តែសោះ..យើងនៅឆ្ងាយ ពីការជជែក លើរឿងនោះ»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner