នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ជួបសម្ដេចធិបតីតាមទូរសព្ទពាក់ព័ន្ធនឹង​ការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃ

ភ្នំពេញ៖នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ឯកឧត្តម អានវ៉ា អ៊ីប្រាហ៊ីម( Anwar Ibrahim) បានឱ្យដឹងថា នារសៀលថ្ងៃអង្គារ ទី១៩ ខែសីហា ឆ្នាំ២០២៥​នេះលោកទើបតែបានជួបសន្ទនាតាមទូរសព្ទជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាស្តីអំពីស្ថានការណ៍វិវត្តន៍ពាក់ព័ន្ធ នឹងការអនុវត្តបទឈប់បាញ់រវាងប្រទេសកម្ពុជានិងថៃ។

ដំណឹងនៃការសន្ទនាទូរសព្ទខាងលើ ត្រូវបានឯកឧត្តម អានវ៉ា ប្រកាសឱ្យដឹងតាមរយៈគណនីហ្វេសប៊ុកផ្លូវការរបស់​លោកផ្ទាល់។នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលមានតួនាទីជាប្រធានអាស៊ានប្តូរវេនឆ្នាំនេះ បានបន្ថែមទៀត មេដឹកនាំ​ទាំងពីរក៏បាននិយាយគ្នាផងដែរ ​​ពាក់ព័ន្ធក្រុម​សង្កេតការណ៍អន្តរកាល (IOT) ដែលបាននិងកំពុងចុះ​សង្កេតការណ៍​ផ្ទាល់យ៉ាងយកចិត្តទុកដាក់នៅតាមតំបន់ព្រំដែននៃកម្ពុជា-ថៃ ហើយបាន​ពិភាក្សាថែមទៀត លើចំណាត់ការ​ផ្សេងៗ​បន្ថែម ដែលអាចធ្វើឡើងដើម្បី​ជំរុញប្រសិទ្ធភាពនៃប្រតិបត្តិការឃ្លាំមើលរបស់ IOT៕

ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner