ប្រជាពលរដ្ឋខ្វះខាត ៤៤ គ្រួសារបានទទួលអំណោយពីអាជ្ញាធរសង្កាត់គោកចក
អត្ថបទដោយ៖
ប៊ុន រដ្ឋា
សៀមរាប៖អាជ្ញាធរសង្កាត់គោកចក ក្រុងសៀមរាប កាលពីព្រឹកថ្ងៃទី១៩ ខែសីហាបានចែកចាយអំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៤៤ គ្រួសារ។

លោកស្រី ឈិន សាវី ចៅសង្កាត់គោកចក បានឱ្យដឹងថា អំណោយដែលចែកជូនក្នុងឱកាសនេះ គឺជាការឧបត្ថម្ភពីសប្បុរសជននៅប្រទេសអូស្រ្តាលី និងព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក ដែលតែងតែចូលរួមគាំទ្រដល់ការងារមនុស្សធម៌របស់រដ្ឋបាលសង្កាត់៕
ដោយ៖ប៊ុនរដ្ឋា



