ប្រជាពលរដ្ឋ៥០គ្រួសារ នៅឃុំក្តីដូងទទួលអំណោយមនុស្សធម៌​ពីអង្គការ​បេសកកម្មយុត្តិធម៌អន្តរជាតិ

កំពង់ធំ​៖លោកស្រី លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥​បានអញ្ជើញសួរសុខទុក្ខ និង​នាំយកអំណោយ​មនុស្សធម៌របស់អង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ (IJM) ជូនដល់​ប្រជាពលរដ្ឋចំនួន ៥០ គ្រួសារ នៅឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

គ្រួសារទទួលអំណោយក្នុងឱកាសនេះរួមមានភរិយា និងគ្រួសារ​យោធាជួរមុខ ,គ្រួសារពលករនៅប្រទេស និងគ្រួសារ​ដែលកំពុងជួប​ការលំបាកជីវភាព។កម្មវិធីមានការចូលរួមពីលោក ជុំ សាឯម នាយកប្រចាំ​ប្រទេសអង្គការ IJM លោក យិន ប៊ុនរ័ត្ន អនុប្រធានមន្ទីរការងារ​និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តកំពង់ធំ ។

ក្នុងឱកាសនេះលោក ជុំ សាឯម បានកោតសរសើរ និងថ្លែងអំណរគុណ​ចំពោះវីរភាពរបស់យុទ្ធជនកងទ័ពជួរមុខដែល​ក្លាហានការពារបូរណភាព​ទឹក​ដីពីការឈ្លានរបស់ទាហានថៃ។

អំណោយដែលផ្តល់ជូនប្រជាពលរដ្ឋ៥០គ្រួសារមាន អង្ករ ទឹកស៊ីអ៊ីវ ទឹកត្រី ស៊ុបខ្នុរ ត្រីខកំប៉ុង សាច់ក្រក សាប៊ូបោកខោអាវ សាប៊ូដុសខ្លួន ច្រាសដុសធ្មេញ និងកន្សែងពោះគោ៕
ដោយ៖​ប៊ុន​រដ្ឋា

ads banner