កុមារប៉ាឡេស្ទីន ជិត ១៩,០០០នាក់ស្លាប់ ក្រោមស្នាដៃអ៊ីស្រាអែល

ហ្គាហ្សា៖ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ របស់រដ្ឋាភិបាលហ្គាហ្សា បានអះអាងថា កុមារប៉ាឡេស្ទីន ចំនួន១៨,៨៨៥នាក់ បានស្លាប់ ក្រោមស្នាដៃ របស់អ៊ីស្រាអែល ចាប់តាំងពីប្រទេសមួយនេះ បានចាប់ផ្តើមសង្គ្រាមប្រល័យពូជសាសន៍ នៅក្នុងតំបន់ហ្គាហ្សា រយៈពេលជិត ២ឆ្នាំ កន្លងមកនេះ។

ទីភ្នាក់ងារព័ត៌មាន aljazeera បានចុះផ្សាយ កាលពីថ្ងៃទី១៩ ខែសីហាថា ក្មេងៗទាំងនោះ ស្ថិតក្នុងចំណោមជនជាតិប៉ាឡេស្ទីន ជាង៦២,០០០នាក់ ដែលត្រូវបានសម្លាប់ ដោយសារតែវាយប្រហាររបស់អ៊ីស្រាអែល។

ជាមួយគ្នានេះ ទីភ្នាក់ងារអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន ហៅកាត់ UNRWA កាលពីថ្ងៃអង្គារ បានអះអាងដែរថា ចំនួនកុមារស្លាប់ដ៏គួរឱ្យភ្ញាក់ផ្អើលនេះ បានកើតមានឡើង ខណៈដែល គ្មានកន្លែងណាមានសុវត្ថិភាព សម្រាប់កុមារនោះទេ។ ផ្ទុយទៅវិញ មានតែកន្លែង នៃភាពអត់ឃ្លាន ខណៈដែលអ៊ីស្រាអែលបង្កើនការរារាំងជំនួយ និង ការផ្គត់ផ្គង់វេជ្ជសាស្រ្ត ដែលត្រូវការយ៉ាងខ្លាំង។

ប្រភពពី UNRWA បានបន្តថា សាលារៀន ដែលគ្រប់គ្រងដោយអង្គការសហប្រជាជាតិ បានក្លាយជាជម្រកសម្រាប់ មនុស្សរាប់សែននាក់ ចំពេលមានការទម្លាក់គ្រាប់បែក ជាបន្តបន្ទាប់ របស់អ៊ីស្រាអែល។

រីឯ មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ ហៅកាត់ UNICEF បានកត់សម្គាល់ថា ក្នុងរយៈពេល៥ខែចុងក្រោយនេះ ចាប់តាំងពីអ៊ីស្រាអែលបំពានកិច្ចព្រមព្រៀងឈប់បាញ់ជាឯកតោភាគីមក ការបន្តវាយប្រហារ របស់អ៊ីស្រាអែល បានស្លាប់កុមារ ជាមធ្យម ចំនួនជាង ៥៤០នាក់ ជារៀងរាល់ខែ៕

ប្រភពពី Aljazeera ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner