ផ្សារទំនើបឡាក់គី បន្តឈរជាមួយវីរបុរស និងគ្រួសារភៀសសឹកដែលត្រូវការ ក្នុងគ្រាលំបាកនេះ
ក្នុងឱកាសដ៏ពិសេសនេះ ផ្សារទំនើប ឡាក់គី សូមថ្លែងអំណរគុណ និងសេចក្តីដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមឧបត្ថម្ភ ជាពិសេសដៃគូសហការ និងក្រុមការងារដែលបានចូលរួមផ្តល់ជាថវិកា និងសម្ភារៈ ជួយគ្រួសារជនភៀសសឹកនៅ ខេត្តព្រះវិហារ និង ខេត្តឧត្តរមានជ័យ។

ដោយសារទឹកចិត្តសប្បុរស និងក្តីមេត្តារបស់សហគមន៍រួម គឺបានអនុញ្ញាតឲ្យយើងប្រមូលបាននូវសម្ភារៈជួយសង្គ្រោះដ៏មានតម្លៃ ដើម្បីផ្តល់ជំនួយដល់គ្រួសារជនភៀសសឹកចំនួន ៥០០ គ្រួសារ រួមមាន៖

- អង្ករ ១០,០០០ គីឡូក្រាម
- ត្រីងៀតខ្មែរ ២៥០ គីឡូក្រាម
- ទឹកស្អាត ៥០០ កេស
- សាប៊ូ ២,០០០ ដុំ
- គុយទាវ ៥០០ ប្រអប់
- កន្ទេលខ្មែរ ៥០០ ក្បាល
- មុង ៥០០
- ថ្នាំពេទ្យ ៥០០ កញ្ចប់
- ទឹកស៊ីអ៊ីវ ៦០០ ដប និងសម្ភារៈសំខាន់ៗជាច្រើនទៀត។

ការខិតខំប្រឹងប្រែងរួមគ្នានេះ មិនត្រឹមតែផ្តល់ជាការជួយសង្គ្រោះបឋមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវ ក្តីសង្ឃឹម ការលួងលោម និងសេចក្តីថ្លៃថ្នូរ ដល់គ្រួសារដែលកំពុងត្រូវការជំនួយបំផុត។

ផ្សារទំនើបឡាក់គី សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តឈរជាមួយគ្នា ក្នុងសាមគ្គីភាព និងក្តីអាណិតអាសូរ ដើម្បីបង្ហាញថា សេចក្តីមេត្តាគ្មានព្រំដែន។
🙏 សូមអរគុណចំពោះការធ្វើជាបេះដូងនៃបេសកកម្មនេះ។






