តុលាការលើកពេលប្រកាសសាលក្រមសំណុំរឿងកញ្ញា យិន ម៉ាណា បើករថយន្តបុក និស្សិតស្រីស្លាប់ ទៅថ្ងៃទី១៧ ខែឧសភានេះ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បន្ទាប់ពីបើកសវនាការសាកសួរដេញដោលចប់សពគ្រប់ហើយនោះ លោក អ៊ុក សុវណ្ណរិទ្ធ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាធានីភ្នំពេញ និងលោកស្រី ស៊ឺ វណ្ណនី ជាតំណាងអយ្យការសវនាការក្នុងសំណុំរឿងកញ្ញា យិន ម៉ាណា បើករថយន្ត Rang Rover បុកជនរងគ្រោះឈ្មោះ ដុំ រីដា ស្លាប់កាលពីចុងខែមីនា បានសម្រេចលើកពេលប្រកាសសាលក្រមទៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ខាងមុខ។

សូមជម្រាបជូនថា បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយ ឈ្មោះ យិន ម៉ាណា បានបើករថយន្ត ម៉ាក Range Rover ព័ណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AF-7777 បុកជនរងគ្រោះឈ្មោះ ឌុំ រីដា ស្លាប់កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ លោក យិន ង៉ិច ជាឪពុកជនបង្កបានព្យាយាមដោះស្រាយ និងទទួលខុសត្រូវដោយបានចូលបុណ្យសពជនរងគ្រោះចំនួន៥០០០ដុល្លារ។ លុះនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ គ្រួសារជនជាប់ចោទ បានផ្តល់សំណងដល់គ្រួសារជនរងគ្រោះ តាមរយៈមេធាវីចំនួន៧ម៉ឺនដុល្លារបន្ថែមទៀត។

គួររំឮកថា លោក ប៊ុន ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ចេញដីការឱ្យឃុំខ្លួនជនជាប់ចោទឈ្មោះ យិន ម៉ាណា ជាបណ្តោះអាសន្ននៅពន្ធនាគារ រាជធានីភ្នំពេញ (PJ)៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner