វៀតណាមសង់ស្ពានឆ្លងកាត់សមុទ្រវែងបំផុតក្នុងប្រទេស តម្លៃ ១ ពាន់លានដុល្លារ

ហាណូយ៖ ប្រទេសវៀតណាម បានចាប់ផ្តើមសាងសង់ស្ពានឆ្លងកាត់សមុទ្រវែងបំផុតក្នុងប្រទេស ដែលត្រូវចំណាយប្រាក់ ចំនួន១ពាន់លានដុល្លារ។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន VNexpress នៅថ្ងៃទី២១ ខែសីហានេះ បានឲ្យដឹងថា គម្រោងមួយនេះ បានបើកដំណើរការ កាលពីថ្ងៃទី ១៩ ខែសីហា ដោយនឹងមានផ្លូវចំនួន ៤គន្លង ជាមួយនឹង ល្បឿន ៨០ គីឡូម៉ែត្រ ក្នុងមួយម៉ោង ហើយ គ្រោងនឹងបញ្ចប់ការសាងសង់ នៅត្រឹមចុងឆ្នាំ២០២៨។ ពេលរួចរាល់ វានឹងក្លាយជាស្ពានឆ្លងកាត់សមុទ្រវែងជាងគេ លំដាប់ទី៣ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលនឹងមានប្រវែង ១៨គីឡូម៉ែត្រ។

រីឯ ស្ពានឆ្លងកាត់សមុទ្រវែងជាងគេប្រចាំតំបន់ គឺ មាននៅក្នុងប្រទេសប្រ៊ុយណេ គឺ ស្ពាន Sultan Haji Omar Ali Saifuddien ប្រវែង៣០គីឡូម៉ែត្រ ហើយស្ពានវែងជាងគេ លំដាប់ទី២ គឺ ស្ពាន Sultan Abdul Halim Muadzam Shah ប្រវែង ២៤គីឡូម៉ែត្រ ស្ថិតក្នុងប្រទេសម៉ាឡេស៊ី នេះបើយោងតាមវិទ្យាស្ថានជាតិដែក និងដែកអាស៊ីអាគ្នេយ៍។

ស្ពានវៀតណាម មួយនេះនឹងភ្ជាប់ ខេត្ត Ca Mau ទៅកោះ Hon Khoai ជាច្រកដ៏រឹងមាំមួយ នៅចុងភាគខាងត្បូង របស់ប្រទេស ដែលត្រូវបានបិទជាតំបន់យោធា ជាយូរមកហើយ។ ក្រសួងការពារជាតិវៀតណាម ជាអ្នកគ្រប់គ្រង គម្រោងសាងសង់៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner