សាកលវិទ្យាល័យពុទ្ធិសាស្រ្ត រួមចំណែកធ្វើឱ្យវិស័យអប់រំកម្ពុជាលេចធ្លោ លើឆាកអន្តរជាតិ
ភ្នំពេញ៖ ដោយមោទកភាពប្រទេសកម្ពុជាកំពុងបានទទួលនូវការទទួល ស្គាល់ ជាអន្តរជាតិលើវិស័យអប់រំ ខណៈដែលសាកលវិទ្យាល័យពុទ្ធិសាស្ត្រ (UP) សម្រេច បាននូវព្រឹត្តិការណ៍ជាតិ និងអន្តរជាតិសំខាន់ៗ ដែលលើកតម្កើងកេរ្តិ៍ឈ្មោះនៃព្រះរាជាណាចក្រកម្ពុជាជាបន្តបន្ទាប់។
តើសាកលវិទ្យាល័យពុទ្ធិសាស្រ្តសម្រេចបានអ្វីខ្លះក្នុងការលើកតម្កើងវិស័យអប់រំលើឆាកអន្តរជាតិ?
ក្នុងចំណាត់ថ្នាក់ World University Rankings for Innovation (WURI) ឆ្នាំ២០២៥សាកលវិទ្យាល័យពុទ្ធិសាស្រ្ត បានទទួលចំណាត់ថ្នាក់ដូចតទៅ៖ទី១.លំដាប់ទី ១០ សម្រាប់ការទទួលស្គាល់ជាសកល ចំពោះក្រម សីលធម៌ និងសុចរិតភាព (Ethics and Integrity),ទី២.លំដាប់ទី ១២ សម្រាប់ការការចល័តនិស្សិត និងការបើកទូលាយ(Student Mobility and Openness) និងទី៣. លំដាប់ទី ៤៤ សម្រាប់ការទទួលស្គាល់ជាសកល ចំពោះស្មារតីសហគ្រិនភាព (Entrepreneurial Spirit)។
រួមជាមួយនឹងការទទួលស្គាល់នៅក្នុងចំណាត់ថ្នាក់សាកលវិទ្យាល័យឯកជន AppliedHE សម្រាប់សាកលវិទ្យាល័យឯកជនឆ្នាំ២០២៥ សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត ក៏ត្រូវបានទទួលស្គាល់ជាកិត្តិយសជាច្រើនផងដែររួមមាន៖
លំដាប់ទី ១០ លើផ្នែកភាពមានការងារធ្វើរបស់និស្សិត,ការជ្រើសរើសជា សាកលវិទ្យាល័យឯកជនល្អបំផុតនិងលំដាប់ទី ៤១ ក្នុងចំណោមសាកល វិទ្យាល័យឯកជននៅតំបន់អាស៊ាន។
លើសពីនេះ សាកលវិទ្យាល័យពុទ្ធិសាស្រ្ដ ក៏ជាប់ចំណាត់ថ្នាក់ទី១ក្នុងព្រះរាជាណាចក្រកម្ពុជាដោយ Times Higher Education, AD Scientific Index និង QS Top Universities ខណៈពេលដែលទទួលបានការទទួលស្គាល់ពេញ ៥ ឆ្នាំពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំកម្ពុជាផងដែរ។
លោកសាស្ត្រាចារ្យ អ៊ាន រ៉ូស សាកលវិទ្យាធិការ និងអនុអធិការបតី នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្តបានមានប្រសាសន៍ថា សមិទ្ធផលទាំងនេះ មិនមែនត្រឹមតែជាសមិទ្ធផលនៃការអប់រំប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍសង្គមជាតិ។ តាមរយៈការកសាងស្ថាប័នយ៉ាងរឹងមាំដូចជាសាកលវិទ្យាល័យពុទ្ធិសាស្រ្ត សម្រាប់ប្រទេសកម្ពុជាគឺបាននិងកំពុងកសាងធនធានមនុស្ស ដើម្បីពង្រឹងខ្លួនក្នុងការប្រកួតប្រជែងជាមួយអន្តរជាតិ និងការត្រៀមរួចជាស្រេចក្នុងការបណ្ដុះបណ្ដាលយុវជនជំនាន់ក្រោយដែលជាសសរស្តម្ភ សម្រាប់សង្គមជាតិប្រកបដោយក្រមសីលធម៌។
កត់សម្គាល់ដោយសុទិដ្ឋិនិយម ក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជាកំពុងឆ្ពោះទៅរកភាពជាអ្នកដឹកនាំក្នុងតំបន់ និងដើរតួយ៉ាងសំខាន់ក្នុងការចូលរួមជាមួយឆាកអន្តរជាតិ ។ភាពជោគជ័យរបស់សាកលវិទ្យាល័យពុទ្ធិសាស្រ្តបង្ហាញឱ្យឃើញថាកម្ពុជាមិនត្រឹមតែរីកចម្រើនប៉ុណ្ណោះទេ ប៉ុន្តែបានជំរុញ និងអភិវឌ្ឍន៍យ៉ាងឆាប់រហ័សទៅថ្ងៃអនាគត៕
ដោយ៖អត្ថបទទីផ្សារ