លោក ថាក់ស៊ីន រួចទោសពីបទប្រមាថស្តេចថៃ

បាងកក ៖ តុលាការក្រុងបាកក នៅថ្ងៃទី២២ ខែសីហានេះ បានសម្រេចឲ្យអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានរួចទោស ពីបទប្រមាថ ព្រះមហាក្សត្រ។

មេធាវី Winyat Chatmontree បានប្រាប់អ្នកយកព័ត៌មាន ថា «តុលាការបានច្រានចោល ការចោទប្រកាន់ប្រឆាំងនឹង លោក ថាក់ស៊ីន ដោយសម្រេចថា ភស្តុតាង ដែលបានបង្ហាញ គឺមិនគ្រប់គ្រាន់»។

លោក ថាក់ស៊ីន បានចាកចេញពីតុលាការ នៅចំពោះមុខមេធាវីរបស់លោក ដោយញញឹម ហើយប្រាប់អ្នកសារព័ត៌មានថា ករណីនេះត្រូវបាន “ច្រានចោល” ដោយមិនបានធ្វើអត្ថាធិប្បាយ អ្វីបន្ថែម។

ករណីប្រឆាំងនឹងលោក គឺកើតចេញពីការកត់សម្គាល់ ដែលលោកថាក់ស៊ីន បានធ្វើឡើង នៅក្នុងបទសម្ភាសន៍ ជាមួយប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង កាលពីឆ្នាំ ២០១៥ ទាក់ទងនឹងរដ្ឋប្រហារយោធា ឆ្នាំ ២០១៤ ដែលបានផ្តួលរំលំតំណែងនាយករដ្ឋមន្ត្រី របស់ប្អូនស្រី គឺ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner