លោក ដូណាល់ ត្រាំ ហៅលោក ណេតាន់យ៉ាហ៊ូ ជា “វីរបុរសសង្រ្គាម”
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានហៅលោក Benjamin Netanyahu ថា ជា “វីរបុរសសង្រ្គាម” ស្របពេលដែលនាយករដ្ឋមន្រ្តីអ៊ីស្រាអែលរូបនេះ ប្រឈមមុខនឹងការប្រតិកម្មជាសកល ជុំវិញវិបត្តិមនុស្សធម៌នៅតំបន់ហ្គាហ្សា។
នៅក្នុងបទសម្ភាសន៍ជាមួយអ្នកអត្ថាធិប្បាយអភិរក្សនិយម Mark Levin កាលពីថ្ងៃអង្គារ លោកប្រធានាធិបតី Trump បានហៅមេដឹកនាំអ៊ីស្រាអែល លោក Netanyahu ថា ជា “វីរបុរសសង្រ្គាម” ខ្ញុំគិតថា ខ្ញុំក៏ដូចគ្នា… ប៉ុន្តែគ្មាននរណាម្នាក់ខ្វល់។ លោក Trump និយាយបែបនេះចង់សំដៅដល់ការបញ្ជូនយន្តហោះទៅទម្លាក់គ្រាប់បែកលើរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួន ៣ទីតាំង កាលពីខែមិថុនា។
ប្រធានាធិបតីអាមេរិកមានវ័យ៧៩ឆ្នាំរូបនេះ ក៏បាននិយាយអំពីការដោះលែងចំណាប់ខ្មាំងកាលពីមុន នៅក្នុងសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស់ផងដែរថា ខ្ញុំគឺជាអ្នកដែលបានរំដោះចំណាប់ខ្មាំងទាំងអស់មកវិញ… ខ្ញុំទទួលបានសំបុត្រជាច្រើនពីឪពុកម្តាយ និងពីកូនៗពួកគេ ព្រមទាំងមនុស្សដែលត្រូវបានរំដោះ។
បច្ចុប្បន្នលោកនាយករដ្ឋមន្រ្តី Netanyahu បានប្រឈមមុខនឹងការរិះគន់យ៉ាងធ្ងន់ធ្ងរពីសហគមន៍អន្តរជាតិ ពាក់ព័ន្ធនឹងស្ថានភាពមនុស្សធម៌ដ៏អាក្រក់បំផុតមិនធ្លាប់មាននៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប និងការចោទប្រកាន់ពីបទរារាំងជំនួយមនុស្សធម៌ហូរចូលតំបន់នេះ។ ទោះបីជាយ៉ាងណា រដ្ឋាភិបាលរបស់លោក Netanyahu នៅតែបន្តទៅមុខជាមួយនឹងផែនការជំរុញយោធាថ្មី ដើម្បីកាន់កាប់ទីក្រុងហ្គាហ្សាទាំងមូលតែម្តងុះ

ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា