ចូរប្រុងប្រយ័ត្នចំពោះការរំលោភបំពានសន្តិសុខជាតិដោយផលិតផលបច្ចេកវិទ្យាខ្ពស់

ភ្នំពេញ៖ ជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ដែល បង្ក ឡើង ដោយ ភាគីថៃ បានទទួលការសម្រុះសម្រួល យ៉ាង សកម្ម របស់ប្រទេស ម៉ាឡេស៊ី ដែល ជា ប្រធាន ប្តូរ វេន អាស៊ាន និង ប្រទេសមហាអំណាច ចំនួនពីរ គឺ សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន ។ ប៉ុន្តែ ជម្លោះក្នុងរយៈពេលតែប៉ុន្មានថ្ងៃ បានបណ្តាលឱ្យមនុស្សស្លាប់ជាច្រើនទាំងសងខាង ហើយមនុស្សរាប់សែននាក់ត្រូវបានបង្ខំឱ្យជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ។

គួររំលឹកថា កាលពីថ្ងៃទី ០៣ ខែកក្កដា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានស្នើឱ្យរាជរដ្ឋាភិបាលបញ្ឈប់ជាអចិន្ត្រៃយ៍ចំពោះផលិតផលយុទ្ធសាស្ត្រដែលពឹងផ្អែងលើប្រទេសថៃ រួមមានធនធានសំខាន់ៗដូចជា៖ អគ្គិសនី ប្រេងឥន្ធនៈ ឧស្ម័នធម្មជាតិ និងអ៊ីនធឺណិត (Internet Bandwidth) ។ល។ ដើម្បីទប់ស្កាត់ការគំរាមកំហែង និងការគំរាមរកប្រយោជន៍ពីប្រទេសថៃដោយប្រើប្រាស់ “ការផ្តាច់ការផ្គត់ផ្គង់” នៅអំឡុងពេលមានជម្លោះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ ថា “ទោះបីវាគ្រាន់តែជាខ្យល់ អុកស៊ីហ្សែន បន្តិចបន្តួចក៏ដោយ ក៏មិនត្រូវពឹងលើការផ្គត់ផ្គង់របស់ភាគីគូប្រជែងទៀតដែរ” ។ សម្តេចបានគូសបញ្ជាក់ថា កន្លងមករាល់ពេលដែលមានការប៉ះទង្គិចគ្នាតាមព្រំដែនរវាងកម្ពុជា និងថៃ ភាគីថៃគឺប្រើប្រាស់ការគំរាមផ្តាច់ចរន្តអគ្គិសនី ប្រេងឥន្ធនៈ និងអ៊ីនធឺណិត ហើយទង្វើបែបនេះគឺមិនមែនចាប់ផ្តើមនៅថ្ងៃនេះទេ វាបានចាប់ផ្តើមតាំង ពីអំឡុងពេល ជម្លោះ ព្រំដែន កាល ពី ជាង ១០ ឆ្នាំ មុន នាយក រដ្ឋមន្ត្រី ថៃ អាភីស៊ីត នាពេលនោះ ក៏បានប្រើប្រាស់ វិធានការ ស្រដៀង គ្នា នេះផងដែរ។ វាច្បាស់ណាស់ដោយសារតែមេរៀនពីអតីតកាល ទើបរាជរដ្ឋាភិបាលកម្ពុជាបានបញ្ឈប់ទាំងស្រុងនូវការទិញអ៊ីនធឺណិត(Internet Bandwidth) ពីប្រទេសថៃចាប់តាំងពីពាក់កណ្តាលអធ្រាត្រថ្ងៃទី ១២ខែមិថុនា។ ចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃទី ២២ មិថុនា ក៏បានហាមឃាត់ការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិពីប្រទេសថៃផងដែរ។

បើនិយាយពីបញ្ហាអគ្គិសនីវិញ កម្ពុជាបានលែងពឹងផ្អែកលើការផ្គត់ផ្គង់របស់ថៃជាច្រើនឆ្នាំណាស់ មក ហើយ។ យោងតាមទិន្នន័យផ្លូវការ កម្ពុជាបានបង់ប្រាក់ឱ្យប្រទេសថៃជាង ១០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំសម្រាប់ថ្លៃសេវាអ៊ីនធឺណិត (Internet Bandwidth) នាពេលកន្លងមក បូករួមទាំងការបដិសេធទិញផលិតផលថាមពល និងអគ្គិសនីចាប់ពីពេលនេះតទៅ ប្រទេសថៃនឹងត្រូវរងការខាតបង់លើសពី ១៥០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
ចាប់ដើមពីជម្លោះព្រំដែនរវាងកម្ពុជា និងថៃលើកនេះ រហូតដល់សង្រ្គាមផ្លូវអាកាសរវាងឥណ្ឌា និងប៉ាគីស្ថាននៅដើមខែឧសភាឆ្នាំនេះ ក៏ដូចជាកាបាញ់កាំជ្រួចទៅវិញទៅមករវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ បានបញ្ជាក់ម្តងទៀតទៅកាន់ពិភពលោកថា សង្គ្រាមនាសម័យកាលទំនើបនេះ វាខុសពីអតីតកាល វាពឹងផ្អែកខ្លាំងលើបច្ចេកវិទ្យាខ្ពស់ និងប្រព័ន្ធទំនើប។ ជាឧទាហរណ៍ ប្រព័ន្ធ Starlink ក្រោមការដឹកនាំរបស់លោក Elon Musk ដែលជាមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុតរបស់ពិភពលោក ដែលប្រព័ន្ធ Starlink នេះត្រូវបានអះអាងថាបាន”គ្របដណ្តប់ជាសកលដោយគ្មានចន្លោះប្រហោង” វាបានគ្របដណ្តប់ជាង ៤០ប្រទេស។ ទិដ្ឋភាពជាវិជ្ជមានរបស់ប្រព័ន្ធ Starlink នេះ គឺថាវាអាចជួយកែលម្អភាពធន់នៃប្រព័ន្ធទូរគមនាគមន៍ សមត្ថភាពសង្គ្រោះគ្រោះមហន្តរាយ និងអធិបតេយ្យភាពបច្ចេកវិទ្យា។

ម៉្យាងវិញទៀត ចំណុចខ្មៅងងឹតមួយចំនួនដែលកាន់តែត្រូវបង្កើនការប្រុងប្រយ័ត្ន មានដូចជា ហានិភ័យនៃការពឹងផ្អែក ប្រហោងខ្មៅនៃសុវត្ថិភាពទិន្នន័យ (Data Security Black Hole) និងការប្រឡ ងប្រណាំងសព្វាវុធក្នុងអវកាស ដែលកើតមានឡើងដោយសារតែការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ក្រុមហ៊ុនពាណិជ្ជកម្ម។ ករណី លោក Elon Musk បានបិទសេវាកម្មជាបណ្ដោះអាសន្នក្នុងកំឡុងសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនបានលាតត្រដាងចំណុចឈឺចាប់ស្នូលនៃប្រព័ន្ធនេះ៖ នៅពេលដែលផ្កាយរណបឯកជនក្លាយជាខ្សែជីវិតរបស់ប្រទេស អំណាចនៃការសម្រេចចិត្តបែរជាស្ថិតនៅក្នុងដៃរបស់សហគ្រិន។ នៅពេលដែលប្រព័ន្ធ Starlink អនុវត្តការបិទប្រព័ន្ធនៅក្នុងប្រទេស ឬតំបន់ណាមួយ វានឹងបណ្តាលឱ្យគាំងបណ្តាញអ៊ីនធឺណិតនៅក្នុងទីក្រុងសំខាន់ៗនៃប្រទេសនោះ ប្រព័ន្ធធនាគារត្រូវបានកាត់ផ្តាច់ ប្រព័ន្ធទូរគមនាគមន៍សហគ្រាសត្រូវបានរាំងស្ទះ និងយន្តការឆ្លើយតបគ្រាអាសន្នរបស់រដ្ឋាភិបាល។ល។ សុទ្ធតែត្រូវទទួលរងនូវការធ្វើតេស្តដ៏តឹងរឹង។

ប្រព័ន្ធ Starlink ក៏អាចត្រូវបានប្រើប្រាស់ដោយប្រទេស អង្គភាពប្រដាប់អាវុធមិនមែនរដ្ឋាភិបាល និងអាចជាក្រុមភេរវករដែលជាគូប្រជែង ដើម្បីបង្កើនសមត្ថភាពទូរគមនាគមន៍ ការសម្របសម្រួល ការឃោសនា និងការប្រយុទ្ធរបស់ពួកគេ ហើយអាចបន្សាបនូវឧត្តមភាពផ្នែកយោធា ឬការស៊ើបការណ៍សម្ងាត់របស់ភាគីខាងយើង។ ដូចដែលជម្លោះរុស្ស៊ី និងអ៊ុយក្រែនបានបង្ហាញ ការជ្រៀតចូលយ៉ាងជ្រៅរបស់ក្រុមហ៊ុនផ្កាយរណបពាណិជ្ជកម្មក្នុងជម្លោះភូមិសាស្ត្រនយោបាយ វាអាចផ្លាស់ប្តូរដំណើរការជម្លោះ និងបង្កឱ្យមានហានិភ័យនៃការកើនឡើងនៃការប្រឈមមុខដាក់គ្នារវាងប្រទេសមហាអំណាច។ ទន្ទឹមនឹងនោះ ការប្រើប្រាស់ប្រព័ន្ធនេះ ក៏អាចជាការផ្តល់ជូនកម្លាំងខាងក្រៅ (External forces) នូវបណ្តាញថ្មី និងបណ្តាញពិបាកគ្រប់គ្រង ដើម្បីបញ្ច្រៀបមនោគមវិជ្ជា ការផ្សព្វផ្សាយព័ត៌មានមិនពិត និងញុះញង់ឱ្យមានចលាចលក្នុងសង្គម។ ប្រព័ន្ធ Starlink ក៏អាចត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពខុសច្បាប់ (ដូចជាឧក្រិដ្ឋកម្មឆ្លងដែន ការសម្របសម្រួលភេរវកម្ម និងការរត់ពន្ធប្រព័ន្ធទូរគមនាគមន៍) ដែលបង្កើនការលំបាកដល់ការអនុវត្តច្បាប់។ ឧក្រិដ្ឋជន នៅប្រទេស មីយ៉ាន់ម៉ា និងប្រទេស ថៃ បាន ប្រើប្រាស់ប្រព័ន្ធ Starlink ដើម្បី ធ្វើ សកម្មភាព ឧក្រិដ្ឋកម្ម។ ដូច្នេះ ប្រទេសអធិបតេយ្យណាមួយក៏ដោយគួរតែធ្វើសកម្មភាពដោយប្រុងប្រយ័ត្ននៅពេលនាំចូលនូវប្រព័ន្ធនិងផលិតផលបច្ចេកវិទ្យាខ្ពស់ ដូចជាប្រព័ន្ធ Starlink ដើម្បីជៀសវាងការរំលោភបំពានលើសន្តិសុខជាតិ៕

ប្រភព ៖ DT News

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner