អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យសកម្មភាពគណបក្សនៅស្រុកសណ្ដាន់

 កំពង់ធំ:ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្ត  កំពង់ធំ អនុប្រធានក្រុមការងាររបស់គណបក្ស ចុះមូលដ្ឋានស្រុកសណ្តាន់ បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការងារគ្រប់គ្រងពង្រឹង  និងការងារកសាងពង្រីកសមាជិកបក្សថ្មី ។កិច្ចប្រជុំប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកសណ្ដាន់ ។

 បន្ទាប់ពីបានស្តាប់សភាពការណ៍ទូទៅរបស់គណបក្ស, ការងារគ្រប់គ្រង និងការកសាងពង្រីកសមាជិកគណបក្សឯកឧត្តម សោម ស៊ុន បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំ និងបានផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ ០០២ របស់ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ធំស្ដីពីលទ្ធផលនៃកិច្ចប្រជុំគណៈអចិន្រ្តៃយ៍ក្រុមការងារគណបក្សចុះដ្ឋានខេត្តកំពង់ធំ ដោយបានគូសបញ្ជាក់នូវស្នាដៃនិងសមិទ្ធផលធំៗមួយចំនួន ដែលក្រុមការងាររបស់គណបក្សគ្រប់ថ្នាក់ចុះមូលដ្ឋានខេត្ត ស្រុកឃុំ រួមជាមួយថ្នាក់ដឹកនាំគណបក្សនៅមូលដ្ឋានសម្រេចបានក្នុងរយៈពេលកន្លងទៅ ។

   ឯកឧត្តម សោម ស៊ុន បានបញ្ជាក់ជូនអំពីផែនការរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត នឹងបានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូន ថ្នាក់ ដឹកនាំ គណបក្ស ស្រុក ឃុំ   ផងដែរ៕
ដោយ: ប៊ុន រដ្ឋា

ads banner