អ្នកនាំពាក្យក្រសួងការបរទេស៖ក្នុងដំណើរទស្សនកិច្ច៤លើក អ្នក សង្កេតការណ៍ អន្តរជាតិ មើលឃើញយ៉ាងច្បាស់ពីទង្វើបំពានបទឈប់បាញ់ និងរំលោភបំពានពីភាគីថៃ
ភ្នំពេញ៖ ឯកឧត្តម នង សាកល អ្នកនាំពាក្យរងក្រសួងការបរទេសកម្ពុជាបានថ្លែង នៅថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២៥ឱ្យដឹងថា៖កម្ពុជាបានអនុវិធានការ ការទូតក្រោយបទឈប់បាញ់ ដោយក្នុងនេះក្រសួងការបរទេសបានរៀបចំទស្សនកិច្ចអ្នកសង្កេតការណ៍ពីថ្ងៃទី ១រហូតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៥បានចំនួន៤លើក។ក្រសួងបានអញ្ជើញ ឯកអគ្គរាជទូត រដ្ឋទូត និងតំណាងភ្នាក់ងារអង្គការសហប្រជាជាតិ តំណាងអង្គការអន្តរជាតិចុះទៅពិនិត្យស្ថានភាពការជាក់ស្តែង នៅតាមមូលដ្ឋាន ព្រំដែនកម្ពុជា និង ថៃ ដែលទទួលរងផលប៉ះពាល់ដោយផ្ទាល់។
ឯកឧត្តមអ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់ដែរថាក្នុងចំណោមទស្សនកិច្ចទាំង៤លើក នៃការចុះសង្កេតការណ៍នេះដែរយើងឃើញមានកំណត់សម្គាល់ប្រតិកម្មបណ្តាមិត្តបរទេសដូចជា៖បានឃើញសកម្មភាពជាច្រើននៃទង្វើ ភាគីម្ខាងទៀត(ថៃ)ដែលបំពានលើបទឈប់បាញ់ លើការ ព្រមព្រងគ្នាក្នុងនោះដូចជាសកម្មភាពរាយបន្លាលួស រាយសំណាញ់ខ្មៅ រៀបកង់ឡាន បាញ់គ្រាប់ចំពាមកៅស៊ូ បង្ហោះដ្រូនចូលទឹកដីកម្ពុជា ជីលេណដ្ឋាន ធ្វើជំរំកងទ័ព ការចល័តកងទ័ព សកម្មភាពបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ជនស៊ីវិល និងការរុះរើផ្ទះសម្បែងរបស់ប្រជាជនកម្ពុជា ហើយនិងរួមទាំងបន្តការឃុំឃាំងកងទ័ពកម្ពុជា ចំនួន១៨នាក់ក្រោយបទឈប់បាញ់ដោយខុសច្បាប់ រហូតមកដល់សព្វថ្ងៃ៕ដោយ៖ម៉ាដេប៉ូ