ក្រសួងបរិស្ថានណែនាំឱ្យសិប្បកម្មផលិតគ្រឿងសង្ហារឹមសម្រាប់បុរី ប៉េង ហួត ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពកាត់ម៉ាប និងជ្រៀកភ្លី នៅទីតាំងខាងក្រៅអគារ

(ភ្នំពេញ)៖ ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដឹកនាំដោយលោក អ៊ុង វុទ្ធី អនុប្រធាននាយកដ្ឋាន កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យការបំពុលបរិស្ថាន បង្កឡើងដោយសិប្បកម្មផលិតគ្រឿងសង្ហារឹមសម្រាប់បុរីរបស់ ក្រុមហ៊ុន ប៉េង ហួត នៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្រុមការងារបានពិនិត្យឃើញថា សិប្បកម្មផលិត ធ្វើកាត់ម៉ាប និងជ្រៀកភ្លី នៅទីតាំងខាងក្រៅអគារ ក្បែរនឹងផ្ទះប្រជាពលរដ្ឋ ដែលប៉ះពាល់ដល់បរិស្ថាននិងការរស់នៅរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ក្រុមការងារបានពិនិត្យឃើញថា សិប្បកម្មមិនបានរៀបចំកិច្ចសន្យាការពារបរិស្ថាន និងលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធនៅឡើយទេ។

ក្រសួងបរិស្ថានបានដាក់ចេញវិធានការច្បាប់ចំពោះសិប្បកម្មផលិតគ្រឿងសង្ហារឹម ខាងលើ ក្នុងនោះ

១-សិប្បកម្មត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពកាត់ម៉ាប និងជ្រៀកភ្លី នៅទីតាំងខាងក្រៅអគារ។

២-សិប្បកម្មត្រូវទទួងរងពិន័យអន្ដរការណ៍ ចំពោះសកម្មភាពលើ្មសទៅនឹងមាត្រា១៧៣ មាត្រា៦៦៨ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។

៣-សិប្បកម្មត្រូវរៀបចំកិច្ចសន្យាការពារបរិស្ថាន និងលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធនឹងក្រសួងបរិស្ថាន។

៤-សិប្បកម្មត្រូវរៀបចំកន្លែងទុកដាក់សំណល់ឱ្យបានត្រឹមត្រូវ និងដឹកជញ្ជូនយកទៅចោលនៅទីលានទុកដាក់សំណល់ ដោយក្រុមហ៊ុនដឹកជញ្ជូនដែលមានលិខិតបញ្ជាក់ពីក្រសួងបរិស្ថាន៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner