មន្រ្តីសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា ៤រូប ចូលរួមបណ្តុះបណ្តាលអាជ្ញាកណ្ដាល និងគ្រូបង្វឹកគុនចម្រុះ នៅប្រទេសបារ៉ែន

(ភ្នំពេញ)៖ មន្រ្តីបច្ចេកទេសកម្ពុជាចំនួនរូបត្រូវបានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាបានបញ្ជូនទៅចូលរួមក្នុងវគ្គបណ្តុះបណ្តាលវគ្គបណ្តុះបណ្តាលអាជ្ញាកណ្ដាល និងគ្រូបង្វឹកគុនចម្រុះ នៅប្រទេសបារ៉ែន។

លោក ជឹម ធារ៉ា អគ្គលេខាធិការសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាបានឱ្យដឹងថា ការទទួលបានឱកាសបញ្ជូនមន្រ្តី៤រូបនៃសហព័ន្ធកីឡាគុនចម្រុះកម្ពុជាទៅចូលរួមក្នុងកម្មវិធីវគ្គបណ្តុះបណ្តាលនេះ គឺមានការសម្របសម្រួល គាំទ្រពី ឯកឧត្តម វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា។

វគ្គបណ្តុះបណ្តាលមានការចូលរួមពីបណ្តាគណៈកម្មាធិការអូឡាំពិក ចំនួន ៣០ប្រទេសក្នុងតំបន់អាស៊ី ដោយមានសិក្ខាកាមចូលរួមចំនួន ១១៩នាក់ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសប៉ារ៉ែន។

កម្មវិធីបណ្តុះបណ្តាលមួយនេះ មានឈ្មោះថា វគ្គណ្តុះបណ្តាលអាជ្ញាកណ្ដាល និងគ្រូបង្វឹក លើកទី១ (1st Olympic Council of Asia – Asian Mixed Martial Arts Association Referees & Coaches Development Program) បានរៀបចំឡើង ដោយកម្មវិធីអភិវឌ្ឍន៍ក្រុមប្រឹក្សាអូឡាំពិកអាស៊ី និងសមាគមកីឡាយុទ្ធគុនចម្រុះអាស៊ី ក្នុងគោលបំណងគាំទ្រដល់ការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កីឡាយុទ្ធគុនចម្រុះ (MMA) និងធ្វើឱ្យប្រសើរឡើងនូវកម្រិតនៃការអនុវត្តបច្ចេកទេសនៅទូទាំងតំបន់អាស៊ី ជាពិសេសការត្រៀមលក្ខណៈចូលរួមការប្រកួត 3rd Asian Youth Games 2025 នៅព្រះរាជាណាចក្របារ៉ែន ការប្រកួត 33rd SEA Games 2025 ប្រទេសថៃ និងការប្រកួត 20th Asian Games 2025 នៅប្រទេសជប៉ុន៕

ដោយ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner