អំពូលសូឡា ៦១៤ដើម ជាអំណោយរបស់ដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រគល់ជូនពលរដ្ឋខេត្តត្បូងឃ្មុំ ដើម្បីសម្រួលការធ្វើដំណើរ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការរាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានស្រុកអូររាំងឪ ពញាក្រែក និងត្បូងឃ្មុំ បានជួបសំណេះសំណាលជាមួយសិស្សានុសិស្ស និងប្រជាពលរដ្ឋ នៅវិទ្យាល័យ ហេង សំរិនចក និងពិធីដាំបង្គោលសូឡាតាមបណ្តោយផ្លូវ ៣៧០ ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត។

ថ្លែងក្នុងពិធីដែលបានរៀបចំឡើងនាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានលើកឡើងថា បន្ថែមទៅលើសមិទ្ធផលជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជាបានប្រគល់ជូនប្រជាពលរដ្ឋស្រុកត្បូងឃ្មុំនាពេលកន្លងមក នៅក្នុងឱកាសអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីជាគិតគូរបន្ថែម ពីសុខសុវត្ថិភាព ប្រជាពលរដ្ឋក្នុងការធ្វើដំណើរផង និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈតម្រូវការដឹកកសិផលនានា ទៅកាន់ទីផ្សារនៅពេលព្រលឹមស្រាងៗផង និងពេលរាត្រីផង សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត បានប្រគល់អំពូលសូឡាចំនួន ៦១៤ដើម តាមរយៈ ឯកឧត្តមបណ្ឌិតជូនប្រជាពលរដ្ឋយើង ដូចនេះសូមប្រជាពលរដ្ឋចូលរួមថែរក្សាការពារទាំងអស់គ្នា ជាពិសេសសូមបន្តវប្បធម៌ ស្អាត និង បៃតង លម្អ ជាមួយសម្រស់អំពូលសូឡា នៅក្នុងភូមិយើង សហគមន៍យើង។

គួរបញ្ជាក់ថា សម្រាប់ការដាក់អំពូលសូឡាបំភ្លឺតាមដងផ្លូវកៅស៊ូលេខ៣៧០ ដែលមានចម្ងាយប្រមាណ៣០គីឡូម៉ែត្រ គឺចាប់ផ្តើមពីផ្លូវជាតិលេខ១១ ស្រុកអូររាំងឪ ដល់ផ្លូវជាតិលេខ៧ ក្រុងសួង ឆ្លងកាត់២ស្រុក (អូររាំងឪនិងត្បូងឃ្មុំ) និង១ក្រុង(សួង) ក្នុងនោះ ស្រុកអូររាំងឪ ឆ្លងកាត់ភូមិសាស្ត្រឃុំគងជ័យ ឃុំទួលសូភី ឃុំចក និងឃុំដំរិល។ ចំពោះស្រុកត្បូងឃ្មុំឆ្លងកាត់ ឃុំជីគរ និងឃុំមង់រៀវ និងដោយឡែកក្រុងសួង ឆ្លងកាត់ សង្កាត់សួង៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner