សហព័ន្ធកីឡាជិះសេះកម្ពុជា និងសសយក ជួបពិភាក្សាគ្នាដើម្បីអភិវឌ្ឍន៍វិស័យកីឡាជិះសេះនៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងសហការីទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហព័ន្ធកីឡាជិះសេះកម្ពុជា (CEF) ដែលដឹកនាំដោយព្រះអង្គម្ចាស់ នរោត្តម ណាន់ដាទេវី ព្រះប្រធានសហព័ន្ធ នាព្រឹកថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២៥។ ជំនួបនេះមានគោលបំណងធ្វើការណែនាំពីចក្ខុវិស័យ និងបេសកកម្មរបស់សហព័ន្ធដើម្បីស្វែងរកកិច្ចសហការរវាងស្ថាប័នទាំង២នាពេលអនាគត។

ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការស្វាគមន៍ និងសម្តែងនូវសេចក្តីសោមនស្សរីករាយ ដល់សហព័ន្ធដែលមានបំណងសហការជាមួយ ស.ស.យ.ក. ដើម្បីអភិវឌ្ឍន៍វិស័យកីឡាជិះសេះនៅកម្ពុជា។ ព្រះអង្គម្ចាស់ នរោត្តម ណានដាទេវី បានធ្វើបទបង្ហាញរួមអំពីសហព័ន្ធ និងសកម្មភាពការងាររបស់សហព័ន្ធជូនដល់អង្គប្រជុំ និងលើកយកគម្រោងសំខាន់ៗមួយចំនួនដែលសហព័ន្ធគ្រោងនឹងរៀបចំនាពេលខាងមុខ។

ជាកិច្ចឆ្លើយតប ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណចំពោះ ព្រះអង្គម្ចាស់ក្សត្រី ព្រះប្រធានសហព័ន្ធ ចំពោះបទបង្ហាញ និងបានទូលថ្វាយអំពីចំណុចដែលត្រូវធ្វើការតាមដានបន្តសម្រាប់អនុវត្តកិច្ចសហប្រតិបត្តិការបន្ត។

សូមបញ្ជាក់ថា កិច្ចពិភាក្សានេះគឺជាជំនួបដំបូងរវាងស្ថាប័នទាំង២ ដែលជាជំហានមួយនៃការសហការគ្នាដើម្បីចូលរួមអភិវឌ្ឍវិស័យកីឡាជិះសេះនៅកម្ពុជា ៕

ដោយ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner