ក្រសួងអប់រំបើកកិច្ចប្រជុំគណៈមេប្រយោគ ទូទាំងប្រទេស ជាមួយអភិបាល អភិបាលរង នៃ គណៈអភិបាលរាជធានី-ខេត្ត ពីការប្រឡងបាក់ឌុប

(ភ្នំពេញ)៖ មុនពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុប សម័យប្រឡង ៖ ២៨ សីហា ២០២៥ ក្រសួងអប់រំ មានការរៀបចំកិច្ចប្រជុំគណៈមេប្រយោគទូទាំងប្រទេស ជាមួយអភិបាល អភិបាលរង នៃគណៈអភិបាលរាជធានី ខេត្ត ស្ដីពីការរក្សាហឹបវិញ្ញាសាប្រឡង ការរៀបចំសន្តិសុខ សុវត្ថិភាពនៅតាមមណ្ឌលសំណេរនៃរាជធានី-ខេត្ត។

ក្រសួងអប់រំឱ្យដឹងថា ៖ កិច្ចប្រជុំនេះ ក៏មានការចូលរួមពីសំណាក់តំណាងអង្គភាពប្រឆាំងអំពើពុករលួយ អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធ តំណាងមន្ទីរសុខាភិបាលរាជធានី ខេត្ត ដើម្បីបង្ហាញពីយន្តការ នៃការប្រឡង និងស្នើសុំកិច្ចសហការពីសំណាក់អាជ្ញាធរខេត្ត ធ្វើយ៉ាងណាឱ្យដំណើរការសំណេរប្រព្រឹត្តទៅដោយភាពរលូន។

ជាមួយគ្នានេះដែរ ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំតាមបណ្ដារាជធានី-ខេត្ត ដែលសហការ និងផ្តល់ការទំនុកបម្រុងគាំទ្រយ៉ាងកក់ក្ដៅចំពោះប្អូនៗសិស្សានុសិស្ស និងបុគ្គលិកអប់រំដែលត្រៀមចូលរួមក្នុងការប្រឡង៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner