វៀតណាមហាត់សមយន្តហោះចម្បាំង កណ្តាលក្រុងហាណូយ

ហាណូយ ៖ យន្តហោះចម្បាំងវៀតណាម ចំនួន៥គ្រឿង បានហោះហាត់សម ពីលើអាកាស កណ្តាលទីក្រុងហាណូយ បង្កការភ្ញាក់ផ្អើល ត្រៀមសម្រាប់កម្មវិធីបុណ្យជាតិ នាដើមខែក្រោយ។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន VNexpress កាលពីថ្ងៃទី២៥ ខែសីហា បានឲ្យដឹងថា យន្តហោះចម្បាំង Su-30MK2 ដែលផលិតនៅរុស្ស៊ី ទាំងនេះ មានរហ័សនាមថា “King Cobra” ហើយ ត្រូវបានចាត់ទុកថា ជាយន្តហោះចម្បាំងទំនើបបំផុត របស់ប្រទេសវៀតណាម។

ក្បួន យន្តហោះ Su-30MK2 មានរាងដូចព្រួញ បំបែកជាបីទិស ថែមទាំង បានហោះពីលើអគាររដ្ឋសភាវៀតណាម ទៀតផង កាលពីថ្ងៃទី២៤ ខែសីហា។ ពួកវា បានចូលរួមជាមួយនឹងយន្តហោះយោធា ផ្សេងទៀត ដែលសរុបទាំងអស់ ចំនួន៣០គ្រឿង ហាត់សម សម្រាប់ត្រៀម រៀបចំក្បួនដង្ហែរ នៅក្នុងថ្ងៃបុណ្យជាតិ នាថ្ងៃទី២ ខែកញ្ញា ខាងមុខ។

សម្រាប់ថ្ងៃរម្លឹកទិវាជាតិនេះ វៀតណាមនឹងរៀបចំពិធីដ៏ធំ ដោយមានទាំង ព្យុហយាត្រាយោធា និង ដើរដង្ហែ រំលឹកខួបលើកទី ៨០ នៃ បដិវត្តន៍ខែសីហា និងទិវាជាតិ នៅទីលាន Ba Dinh ស្ថិតក្នុងទីក្រុងហាណូយ។

ព្យុហយាត្រាជាផ្លូវការ នាពេលខាងមុខ នឹងបង្ហាញ យ៉ាងទូលំទូលាយ នៃកងកម្លាំងចម្រុះ រួមទាំង កងទ័ពជើងគោក អង្គភាពមេកានិច កងកម្លាំងអាកាស និងកងកម្លាំងជើងទឹក ផងដែរ។ កម្មវិធីនេះ គ្រោងនឹងមានកម្លាំងចូលរួម ជិត១៦,០០០នាក់៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner