ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចុះសួរសុខទុក្ខវីរកងទ័ពរងរបួសដល់ខ្នងផ្ទះ

(ភ្នំពេញ) ៖ ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរនៅលើបណ្តាញសង្គមថា
ថ្ងៃនេះ ខ្ញុំបានចុះមកជួបជាមួយប្អូនប្រុសទាំងពីរនាក់ដែលរងរបួសដោយសារការផ្ទុះអាវុធក្រោយថ្ងៃទី២៤ កក្កដា កន្លងទៅនេះ។

ប្អូនប្រុស វ៉ាន់ រាវិត ដែលឈរជើងនៅទិសទី១ របួស មធ្យម
ប្អូនប្រុស ឆែម ពេង ដែលឈរជើងទិសទី១ របួស ធ្ងន់ ។ ប្អូនទាំងពីរបានទទួលការព្យាបាលដោយយកចិត្តទុកដាក់ពីលោកគ្រូ អ្នកគ្រូពេទ្យ ហើយបានទទួលការអនុញ្ញាតវិលត្រឡប់មកផ្ទះវិញ។

ថ្ងៃនេះ ខ្ញុំសប្បាយចិត្តដែលបានមកជួបប្អូនទាំងពីរនៅផ្ទះផ្ទាល់ ហើយក៏បានជួបសាច់ញាតិ ដែលជាឪពុក ម្តាយ អ៊ុពូមីងបងប្អូន។ លើសពីហ្នឹងទៅទៀតនោះ គឺសប្បាយចិត្តដែលឃើញប្អូនទាំងពីរ ទោះមិនទាន់បានជាសះស្បើយ ១០០% ប៉ុន្តែបានធូស្រាលច្រើន ហើយមានស្នាមញញឹម គួបផ្សំនឹងស្មារតីអង់អាចក្លាហាន។

ការមកជួបប្អូនៗដល់ផ្ទះ គឺតាមការណែនាំពីសម្តេចធិបតី ទោះសម្តេចមានភាពមមាញឹកយ៉ាងណា តែសម្តេចនៅតែតាមដានដោយយកចិត្តទុកដាក់ ចំពោះបងប្អូនដែលបានពលី និងរបួសក្នុងបញ្ហាជាមួយប្រទេសជិតខាងនៅក្នុងឆ្នាំ២០២៥នេះ ៕

ដោយ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner