កូរ៉េខាងត្បូងទិញប៊ូអ៊ីង់ ១០៣គ្រឿង អំឡុងជំនួបត្រាំ-លី

វ៉ាស៊ីងតោន ៖ ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង បានប្រកាសទិញយន្តហោះប៊ូអ៊ីង ចំនួន១០៣គ្រឿង អំឡុងជំនួបរវាងលោក ត្រាំ និង លោក លី នៅឯសេតវិមាន កាលពីថ្ងៃទី២៥ ខែសីហា។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានទៅបំពេញទស្សនកិច្ច នៅសហរដ្ឋអាមេរិក ហើយក្នុងជំនួបរបស់លោក ជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump នៅទីក្រុងវ៉ាស៊ីនតោន ក្រុមហ៊ុន Korean Air បានប្រកាស ពីការបញ្ជាទិញយន្តហោះ Boeing ចំនួន ១០៣ គ្រឿង ដែលជាការបញ្ជាទិញដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង ហើយ ត្រូវបានគេរំពឹងថា នឹងរួមបញ្ចូល យន្តហោះ Boeing 787, Boeing 777 និង Boeing 737 ។

នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Boeing និង នាយកប្រតិបត្តិក្រុមហ៊ុន Korean Air ក៏មានវត្តមាន ចូលរួមក្នុងព្រឹត្តិការណ៍មួយ ដើម្បីបង្ហាញពីកិច្ចព្រមព្រៀង ជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក ផងដែរ ។

កាលពីថ្ងៃចន្ទ ក្រុមហ៊ុន Korean Air ក៏បានប្រកាសកិច្ចព្រមព្រៀង ដាច់ដោយឡែកមួយទៀត ជាមួយក្រុមហ៊ុនអាមេរិក Ge Aerospace លើការទិញ និងថែទាំម៉ាស៊ីន ដែលមានតម្លៃ ១៣.៧ ពាន់លានដុល្លារអាមេរិក ផងដែរ៕

ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner