វៀតណាមផ្តើមមានមនុស្សស្លាប់ ព្រោះព្យុះ Kajiki

ហាណូយ ៖ គិតត្រឹមព្រឹកថ្ងៃទី២៦ ខែសីហានេះ វៀតណាមផ្តើមមានមនុស្សស្លាប់ ម្នាក់ និង របួស ៨នាក់ ផ្សេងទៀត ព្រោះតែព្យុះសង្ឃរា កាជីគី។

ក្រៅពីនេះ ផ្ទះរាប់រយខ្នង, ដីស្រែ ជាង១៦,០០០ហិកតា បានជន់លិច ហើយ ដើមឈើរាប់ពាន់ដើម បានដួលរលំ នេះបើតាមការចុះផ្សាយរបស់
ទីភ្នាក់ងារព័ត៌មាន Vietnam News។

ប្រភពបានឲ្យដឹងថា
ព្យុះទីហ្វុង កាជីគី (Kajiki) កំពុងបោកបក់ លើភាគកណ្តាលដីគោក របស់ប្រទេសវៀតណាម ជាមួយនឹងល្បឿនខ្យល់អតិបរមា ចន្លោះ ពី ៨៩ ទៅ ១១៧ គីឡូម៉ែត្រ ក្នុងមួយម៉ោង។

ក្រៅពីស្លាប់ និងរបួស នៅមានមនុស្ស ជាង៤ម៉ឺន៤ពាន់នាក់ ត្រូវបានជម្លៀសចេញ ពីផ្ទះសម្បែង៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner