ឪពុកម្តាយទ្រាំ និងកូនប្រុសបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអស់រាប់ម៉ឺនដុល្លារ និងបង្ករឿងជិត១០ឆ្នាំ មកស្នើរឲ្យសមត្ថកិច្ចធ្វើកិច្ចសន្យាកាត់កាលចោល

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ទឹកភ្នែកឪពុកម្តាយកើតទុក្ខរីងរៃជិត១០ឆ្នាំដែលកូនប្រុសបង្កើត បំផ្លិចបំផ្លាញទាំងទ្រព្យសម្បត្តិ ទាំងលុយកាក់ អស់រាប់ម៉ឺនដុល្លារ ទើបមកដល់ព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០នេះ ពួកគាត់រត់មករកសមត្ថកិច្ចប៉ុស្តិ៍ភ្លើង ឆេះរទះ  ក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ឲ្យជួយធ្វើកិច្ចសន្យាកាត់កាលកូនប្រុសខាងលើ ដែលមានឈ្មោះ នៅ សុខនី អាយុ២៥ មុខរបរមិនពិតប្រាកដ៏ ជាកូនពៅនៅក្នុងបន្ទុក។

តាមប្រភពពីឪពុកឈ្មោះ ម៉ក់ សុន អាយុ ៦២ មុខរបរ កម្មករ និងម្តាយឈ្មោះ មែ អុន អាយុ ៦៥ មុខរបរ មេផ្ទះ ដែលទីលំនៅបច្ចុប្បន្នស្នាក់នៅ ភុមិ កប់ភ្លុង សង្កាត់ ភ្លើងឆេះរទះ ខណ្ឌ កំបូល រាជធានីភ្នំពេញ បានរៀបរាប់ទាំងទឹកភ្នែកថា   កូនប្រុសរបស់មានឈ្មោះ ប៉ក់ នី  ជាកូនប្រុសពៅនៅក្នុងបន្ទុកគ្រួសារ ដែលពេលកន្លងមកពួកគាត់បានរៀបចំ ឲ្យមានគូរស្រកម្តងរួចមកហើយដោយមានកូនម្នាក់ជាចំណងដៃ  តែដោយសារតែចរិកកូនគាត់គិតតែពីការសប្បាយ គ្មានគិតគូរឿងរកស៊ីចញ្ចឹមជីវិតគឺមានតែដើរលេងហ៊ឺហា សប្បាយគ្មានគិតប្រពន្ធកូន  រហូតមានជម្លោះក្នុងគ្រួសារជាញឹកញាប់ឈានដល់ការបែកបាក់គ្នាចែកផ្លូវគ្នារស់នៅរៀងៗខ្លួន ។

ដោយកូនប្រុសរបស់គាត់មករស់នៅជាមួយឪពុកម្តាយវិញរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ដោយបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងក្រុមគ្រួសារ និងលុយកាក់អស់រាប់ម៉ឺនដុល្លារ និងបង្កជម្លោះក្នុងគ្រួសារ និងមានការគម្រាមកំហែង ជាញឹកញាប់ ធ្វើឲ្យពួគគាត់មានតែទឹកភ្នែក និងគំនៀបផ្លូវចិត្ត ជាច្រើនឆ្នាំ ទើបមកដល់ព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០នេះ ទើបសម្រេចចិត្តរត់មករកសមត្ថកិច្ចប៉ុស្តិ៍ភ្លើងឆេះទេះ ដោយស្នើរសុំឲ្យហាវ  កូនប្រុសរបស់គាត់ដែលមានឈ្មោះ នៅ សុខនី មកធ្វើកិច្ចសន្យា កាត់កាលចេញពីក្រុមគ្រួសារ លែងពាក់ព័ន្ធជាអ្វី និងគ្នា  និងលែងដឹងលឺរាល់បញ្ហាដែលកូនប្រុសឈ្មោះ ប៉ក់ នី បង្កទៀតឡើយ។ ដោយមានកិច្ចសន្យាលែងទទួលស្គាល់ បុគ្គលឈ្មោះ ប៉ក នី ក្រុមគ្រួសារសូមប្រកាសជាសាធារណៈថា រាល់បញ្ហាដែលពាក់ព័ន្ធ និងបុគ្គលខាងលើ គឺក្រុមគ្រួសារលែងទទួលស្គាល់ចាប់ពីពេលនេះតទៅ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner