មន្រ្តីនាំយកអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ទៅជូនអតីតយុទ្ធជន ,ពលករចំណាកស្រុកនិងជនភៀសសឹកនៅស្រុកសន្ទុក
កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ និងសហការីបាននាំយកអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អនុប្រធានទី១សមាគមអតីតយុទ្ធជនកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅជូនអតីតយុទ្ធជនដែលមានជីវភាពលំបាក ,ពលករចំណាកស្រុក ,ប្រជាពលរដ្ឋភៀសសឹកចំនួន ២៥គ្រួសារ ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចសម្រាប់អតីតយុទ្ធជន ស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ក្នុងឱកាសផ្តល់អំណោយកាលពីថ្ងៃទី២៦ ខែសីហា ឯកឧត្តម សោម ស៊ុន បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលតែងតែមានការព្រួយបារម្ភពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនយើងដែលធ្លាប់មានគុណបំណាច់ចំពោះជាតិមាតុភូមិ ។
អំណោយដែលផ្តល់ជូនមាន អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ៕
ដោយ៖ ប៊ុន រដ្ឋា



