អភិបាលខេត្តកំពង់ស្ពឺអញ្ជើញសួរសុខទុក្ខវីរកងទ័ពម្នាក់ដែលកំពុងសម្រាកព្យាបាលរបួស

កំពង់ស្ពឺ៖ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ​នៅ​ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥​បាន​អញ្ជើញសួរសុខទុក្ខវីវកងទ័ព​ជួរមុខ​ម្នាក់ឈ្មោះ ណុប វ៉ាន អាយុ៥៧ ឆ្នាំដែលរងរបួសដោយការទម្លាក់គ្រាប់ពី​យន្តហោះថៃ​ក្នុងភូមិសាស្ត្រប្រាសាទតាក្របី ហើយកំពុងសម្រាកព្យាបាល​នៅផ្ទះស្ថិតក្នុងភូមិព្រៃស្រឡែង ឃុំទួលអំពិល ស្រុកបសេដ្ឋ ។

ក្នុងឱកាសជំនួបនេះឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ បានសម្តែងនូវការ​ក្រៀមក្រំនិងសោកស្តាយបំផុតចំពោះបាត់បង់​និង​រងរបួសក្នុងសមរភូមិ​ឈ្លានពានពីប្រទេសជិតខាង។ឯកឧត្តមបន្តថា វត្តមាន​ក្រុមការងារនៃ​រដ្ឋបាលខេត្ត​កំពង់ស្ពឺ​នៅថ្ងៃនេះគឺចង់បញ្ជាក់ថាបងប្អូនវីរកងទ័ពដែល​រងរបួសដោយការយកដើមទ្រូងទៅពាំងគ្រាប់ដើម្បីជាតិ មាតុភូមិ​មិនឯកាទេ គឺទទួលបានការយកចិត្តទុកដាក់ និងគាំទ្រខ្ពស់បំផុតពីប្រជាជនកម្ពុជា​ជាង១៧លាននាក់ និងរាជ​រដ្ឋា​ភិបាលកម្ពុជា ពីសម្តេចតេជោ ហ៊ុន សែន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ពិសេសជាងនេះគឺ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ: និងជា​ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្ត​កំពងស្ពឺ ដែលជានិច្ចជា​កាលតែងតែណែនាំដល់អាជ្ញាធរខេត្តចុះ ក្រុង ស្រុកចុះជាប់និងយកចិត្ត​ទុកដាក់គិតគូ​ពីសុខទុក្ខនិងតម្រូវការចាំបាច់នៃវីរកងទ័ពយើងក្នុងកំលុង​ពេលសម្រាកព្យាបាលនេះ៕
ដោយ៖ម៉ុន សំអាត

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner