លោក Trump ចង់ប្តូរឈ្មោះមន្ទីរបញ្ចកោណទៅជា “ក្រសួងសង្គ្រាម”

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និយាយថា រូបលោកកំពុងពិចារណាផ្លាស់ប្តូរឈ្មោះមន្ទីរបញ្ចកោណ ឬក្រសួងការពារជាតិ ទៅជាឈ្មោះកាលពីអតីតកាលវិញ នោះគឺ “ក្រសួងសង្គ្រាម”។

លោក ប្រធានាធិបតី ត្រាំ បាន ធ្វើ ការ កត់សម្គាល់ បែបនេះ នៅ ពេល ចាប់ផ្តើម កិច្ចចរចា កំពូល ជាមួយ ប្រធានាធិបតី កូរ៉េខាងត្បូង លោក Lee Jae-myung នៅថ្ងៃទី២៦ ខែសីហា។

លោកប្រធានាធិបតី ត្រាំ បានកត់សម្គាល់ថា ក្រសួងការពារជាតិធ្លាប់ត្រូវបានគេហៅថា ក្រសួងសង្គ្រាម នៅពេលដែលសហរដ្ឋអាមេរិកបានឈ្នះសង្គ្រាមលោកលើកទីមួយ និងសង្គ្រាមលោកលើកទីពីរ។

លោក ត្រាំ មានវ័យ៧៩ឆ្នាំរូបនេះ បបានបញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំគិតថា រឿងនេះនឹងកើតឡើងក្នុងរយៈពេលពីរបីសប្តាហ៍ខាងមុខនេះ។ យ៉ាងណាមិញ បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក, ការផ្លាស់ប្តូរឈ្មោះមន្ទីរបញ្ចកោណ ឬក្រសួងការពារជាតិ ទំនងជាត្រូវការការយល់ព្រមពីសភា៕

ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner