បេក្ខជនប្រឡងបាក់ឌុបម្នាក់នៅខេត្តសៀមរាប មានបញ្ហាភ្នែកខ្លាំងត្រូវបានអនុរក្ស អនុញ្ញាត្តិឱ្យយកអំពូលភ្លើង និង power bank ផ្ទាល់ខ្លួនចូលបន្ទប់ប្រឡង

(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងនៅថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០២៥នេះថាមានបេក្ខជនប្រឡងម្នាក់នៅមណ្ឌលបឋមសិក្សាវត្តស្វាយខេត្តសៀមរាប មានបញ្ហាភ្នែកខ្លាំងមិនអាចមើលឃើញច្បាស់ បានស្នើសុំប្រធានមណ្ឌលប្រឡង យកអំពូលភ្លើង និងpower bank ផ្ទាល់ខ្លួនចូលបន្ទប់ប្រឡង នៅថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ2025 និងស្នើសុំអនុរក្សអានវិញ្ញាសាឱ្យស្តាប់នៅពេលប្រឡង។

ឆ្លើយតបចំពោះបេក្ខជនរូបនេះ ប្រធានគណ:មេប្រយោគទូទាំង ប្រទេសប្រចាំ ខេត្ត សៀមរាប បានអនុញ្ញាតតាមការស្នើសុំរបស់បេក្ខជន និងបានសម្រេចរៀបចំបន្ទប់ សុខភាពសម្រាប់ឲ្យបេក្ខជនប្រឡងដាច់ដោយឡែកផងដែរ៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner