ក្រសួងអប់រំក្រើនរំលឹកដល់បេក្ខជន ប្រឡងបាក់ឌុប ទាំងអស់ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានត្រឹមត្រូវបើពុំនោះទេ នឹងប្រឈមធ្លាក់ជាស្វ័យប្រវត្តិ
អត្ថបទដោយ៖
ជិន ម៉ាដេប៉ូ
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០២៥នេះ បានអំពាវនាវដល់បេក្ខជនទាំងអស់ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានត្រឹមត្រូវ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។
ជាមួយការក្រើនរំលឹកនេះក្រសួងក៏បានបញ្ជាក់ដែរថា៖បើក្នុងករណីរកឃើញបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។
គួរបញ្ជាក់ថា ការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុប នឹងធ្វើឡើងនៅថ្ងៃទី២៨ និង២៩ ខែសីហា ឆ្នាំ ២០២៥ថ្ងៃស្អែកនេះ៕

ដោយ ៖ ម៉ា ដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។