លោក Trump ចង់ឲ្យមានច្បាប់កាត់ទោសប្រហារជីវិត ចំពោះករណីឃាតកម្មនៅរដ្ឋអានីវ៉ាស៊ីនតោន

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump និយាយថា រដ្ឋបាលរបស់លោកនឹងស្វះស្វែងរកការកាត់ទោសប្រហារជីវិត ក្នុងករណីមនុស្សឃាតទាំងអស់នៅទីក្រុងវ៉ាស៊ីនតោនឌី.ស៊ី ដែលនេះជាការពង្រីកយុទ្ធនាការច្បាប់ និងសណ្តាប់ធ្នាប់ ក៏ដូចជាផ្នែកនៃការបង្ក្រាបបទល្មើសរបស់លោកនៅក្នុងរដ្ឋធានីសហរដ្ឋអាមេរិក នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNN។

លោកប្រធានាធបតី Trump បាននិយាយនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅសេតវិមាន កាលពីថ្ងៃអង្គារថា ប្រសិនបើនរណាម្នាក់សម្លាប់មនុស្សនៅក្នុងរដ្ឋធានី… ទីក្រុងវ៉ាស៊ីនតោន ឌី.ស៊ី នោះយើងនឹងស្វះស្វែងរកការកាត់ទោសប្រហារជីវិត ហើយនោះគឺជាវិធានការការពារដ៏រឹងមាំ… យើងគ្មានជម្រើសទេ។

ចំណាត់ការនេះ បានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់លោក Trump ក្នុងការប្រើប្រាស់អំណាចនៅរដ្ឋធានី ផ្អែកលើលទ្ធិប្រជាធិបតេយ្យ ដែលឧក្រិដ្ឋកម្មហិង្សាបានធ្លាក់ចុះពីការកើនឡើងកាលពីឆ្នាំ២០២៣ ប៉ុន្តែនៅតែជាចំណុចក្តៅមួយ ក្នុងការជជែកដេញដោលផ្នែកនយោបាយ។

សារព័ត៌មាន AFP បានរាយការណ៍ថា រដ្ឋធានីវ៉ាស៊ីនតោនបានលុបចោលច្បាប់កាត់ទោសប្រហារជីវិតក្នុងឆ្នាំ១៩៨១។ ហើយការអំពាវនាវចង់ឱ្យមានការកាត់ទោសប្រហារជីវិតរបស់លោកប្រធានាធិបតី Trump កើតឡើងបន្ទាប់ពីមេដឹកនាំអាមេរិករូបនេះ ទើបតែបានដាក់ពង្រាយកងទ័ពឆ្មាំជាតិទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន ដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ និងបានប្រើសិទ្ធិអំណាចគ្រប់គ្រងលើស្ថាប័នប៉ូលិលប្រចាំរដ្ឋនេះ កាលពីដើមខែសីហាកន្លងទៅ។

ទន្ទឹមគ្នា លោកប្រធានាធិបតី Trump មានវ័យ៧៩ឆ្នាំរូបនេះ ក៏បានព្រមានដែរថា រូបលោកក៏កំពុងពិចារណាដាក់ពង្រាយកងទ័ពឆ្មាំជាតិទៅកាន់ទីក្រុងមួយចំនួនទៀត ដែលដឹកនាំគណបក្សប្រជាធិបតេយ្យ មានដូចជា Chicago, New York និង Baltimore ផងដែរ៕

ប្រភព ៖ CNN និង AFP ប្រែសម្រួល ៖ ឈឹម ទីណា

WASHINGTON, DC – AUGUST 26: Members of U.S. Secret Service and Metropolitan Police Department work at a scene of a vehicle search on August 26, 2025 in Washington, DC. The Trump administration has deployed federal officers and the National Guard to the District in order to place the DC Metropolitan Police Department under federal control and assist in crime prevention in the nation’s capital. Alex Wong/Getty Images/AFP (Photo by ALEX WONG / GETTY IMAGES NORTH AMERICA / Getty Images via AFP)
ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner