ឆ្នាំនេះការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅខេត្តបន្ទាយមានជ័យចំនួនបេក្ខជនមកប្រឡងកើនឡើងជាង ៣០០នាក់

(ពីខេត្តបន្ទាយមានជ័យ)÷ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុប នាសម័យប្រឡង ២៨ និង២៩សីហា ២០២៥ សម្រាប់ខេត្តបន្ទាយមានជ័យ ចំនួនបេក្ខជនមកប្រឡងកើនឡើងជាង ៣០០នាក់ ។

លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យ បានឲ្យ ដឹង ក្នុងឱកាសថ្ងៃទីមួយនាសម័យប្រឡងបាក់ឌុបឆ្នាំ២០២៥ចំនួនបេក្ខជនដាក់ ឈ្មោះប្រឡងមានការកើនឡើងជាង ៣០០នាក់បើប្រៀបធៀបទៅការប្រឡង​បាក់ឌុប​​ឆ្នាំ២០២៤ ហើយលទ្ធផលប្រឡងក៏នឹងកើនដូចគ្នាក្នុងសិស្សទទួលបាន​និទ្ទេស A ដោយសារសន្ទុះនៃការខិតខំប្រឹងប្រែងយកចិត្តទុក្ខដាក់លើការបង្រៀន ជាមួយការព្យាយាមរៀនសូត្រពីសិស្សានុសិស្សនិងការជំរុញផ្ដល់ឱកាសសិក្សាពីសំណាក់អាណាព្យាបាលផងនោះ ។

កញ្ញា សូ ចាន់ថា បេក្ខជនបានមកមើលឈ្មោះរបស់ខ្លួនត្រូវប្រឡង បានឲ្យដឹងថា រូបគេក៏ដូចមិត្តរួមថ្នាក់សុទ្ធតែព្យាយាមរៀនសូត្រដោយមានការបង្រៀនពីលោកគ្រូអ្នកគ្រូនិងទទួលការលើកទឹកចិត្តពីអាណាព្យាបាល។រួមទាំងការខិតខំស្រាវជ្រាវមេរៀន បន្ថែមធ្វើឲ្យពួកគេមានចិត្តក្លាហានចូលរួមមកប្រឡងបាក់ឌុបនេះ ហើយជំនឿជាក់ លើការខិតខំរបស់ពួកគេ ៕

ដោយ ÷ គៀន ច័ន្ទហ៊ីន

ads banner