បេក្ខជនបាក់ឌុបជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានមកកាន់មណ្ឌលប្រឡង និងបានប្រឡងធម្មតា

(ភ្នំពេញ)៖ នៅ ២៨ ខែសីហា ឆ្នាំ២០២៥ដែលជាថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុបបេក្ខជនដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវបានដាក់ឱ្យប្រឡងបន្ទប់ដោយឡែក ។

យោងតាមអង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថាបេក្ខជនឈ្មោះ លីសា លីដូ បន្ទប់លេខ ១៧ លេខតុ ៤០៦បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ បានមកដល់មណ្ឌលប្រទ្បង ដោយបានអ្នកសង្កេតការណ៍ អង្គភាពប្រឆាំងអំពើពុករលួយ និងជំនួយការអប្បមាទ ជួយជូនមកបន្ទប់ប្រទ្បងដាច់ដោយទ្បែកនៅអគារ “ឃ” ជាន់ផ្ទាល់ដី បន្ទប់ប្រែរូប ០៩។

ដោយឡែកបេក្ខជនមួយរូបទៀតឈ្មោះ វេង គីមម៉េង បន្ទប់លេខ ១១ លេខតុ ២៦៧ បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ បានមកដល់មណ្ឌលប្រទ្បងធម្មតា ។

សម្រាប់នាព្រឹកថ្ងៃប្រឡងដំបូងនេះដែរក៏មាន បេក្ខជនជាសិស្សស្រីមួយរូបទៀតឈ្មោះ ខន ស្រីពីន ភេទស្រី លេខតុ៣៦៤ បានជួបគ្រោះថ្នាក់ចរាចរណ៍ (ដួលម៉ូតូ) រងរបួសមាត់ និងជង្គុងត្រូវបានគ្រូពេទ្យប្រចាំមណ្ឌល នាំទៅពិនិត្យលាងរបួស។បេក្ខជននេះបានបន្តការប្រឡងបានធម្មតា ។

គួរបញ្ជាក់ថា ក្នុងដំណើរការសំណេរនាព្រឹកនេះ មាន២មុខវិជ្ជា គឺប្រវត្តិវិទ្យា និងជីវវិទ្យាសម្រាប់ថ្នាក់វិទ្យាសាស្ត្រ និង ផែនដី និងបរិស្ថានវិទ្យា ប្រវត្តិវិទ្យាសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner