ផែថងថាន ត្រៀមស្តាប់សាលក្រមដកតំណែង ស្អែកនេះ

បាងកក ៖ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីប្រទេសថៃ ដែលត្រូវបានព្យួរតំណែង បានអះអាងពីការត្រៀម រង់ចាំស្តាប់សាលក្រមដកតំណែង របស់លោកស្រី នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ស្អែកនេះ។

ជំនួយការម្នាក់ របស់លោកស្រី កាលពីថ្ងៃទី២៧ ខែសីហា បានឲ្យដឹងថា លោកស្រី នឹងតាមដានសាលក្រម របស់តុលាការធម្មនុញ្ញ នៅក្នុងសំណុំរឿង ដែលអាចឈានដល់ការដកតំណែង លោកស្រី នៅវិមានរដ្ឋាភិបាល នៅថ្ងៃសុក្រ។

លោក Somkid Chuakong បានអះអាងថា លោកស្រីនឹងទៅដល់វិមានរដ្ឋាភិបាល នៅពេលថ្ងៃត្រង់ ដើម្បីតាមដានការ ការប្រកាសសាលក្រមនេះ អមដោយសមាជិកគណៈរដ្ឋមន្ត្រី មកពីគណបក្សភឿថៃ នេះបើយោងតាមការចុះផ្សាយ របស់កាសែតថៃ។

គួរបញ្ជាក់ថា លោកស្រី នឹងត្រូវតុលាការសម្រេច រក្សាមុខតំណែង ឬ ត្រូវដកមុខតំណែង ក្នុងសំណុំរឿង ខ្វះសីលធម៌ ជុំវិញការបែកធ្លាយសម្លេងសន្ទនា។

កន្លងមក ក៏មានបាតុកម្ម ទាមទារឲ្យលោកស្រី ចុះចេញពីតំណែងផងដែរ ហើយថា មិនចាំបាច់ រងចាំការប្រកាសសាលក្រមទេ។ បាតុករបានចោទប្រកាន់លោកស្រី ផែថងថាន និង ក្រុមគ្រួសាររបស់ លោកស្រី ថា បានបង្កជម្លោះ អូសបន្លាយនៅព្រំដែន ដែលធ្លាប់តែ ស្ងប់ស្ងាត់ ជាយូរមកហើយ៕

ប្រភពពី The Nation, AP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner