បេក្ខជនប្រឡងបាក់ឌុបវ័យចំណាស់ម្នាក់មើលក្តាខៀនមិនឃើញសុំមកអង្គុយតុមុខ
អត្ថបទដោយ៖
ជិន ម៉ាដេប៉ូ
(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថាក្នុងដំណើរការប្រឡងបាក់ឌុបនាព្រឹកថ្ងៃទី ១នៃថ្ងៃទី២៨ ខែ សីហា ឆ្នាំ ២០២៥នេះមានបេក្ខជនវ័យចំណាស់ម្នាក់ ដោយសារភ្នែកទើប តែបកហើយ មើលមិនសូវច្បាស់ បានសុំមកអង្គុយតុមុខ ក៏ត្រូវបាន ប្រធានអប្បមាទ និងប្រធានមណ្ឌល អនុញ្ញាតឱ្យលើកតុមកអង្គុយខាងមុខវិញ។
គួរបញ្ជាក់ថា បុរសជាបេក្ខជនប្រឡងបាក់ឌុបរូបនេះគាត់មានឈ្មោះឃឹម សាវ៉ាន ភេទប្រុស ប្រឡងនៅបន្ទប់១០លេខតុ ២៣០ ដោយប្រឡងនៅមណ្ឌលអនុវិទ្យាល័យទឹកថ្លា ខេត្តបន្ទាយមានជ័យ។ទោះយ៉ាងណាក្តីគេក៏ពុំទាន់បានទម្លាយប្រាប់អំពីអាយុបេក្ខជនរូបនេះ មកប្រឡងដើម្បីយកសញ្ញាបត្របាក់ឌុបនៅឡើយទេ៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។