ប្រឡងបាក់ឌុបព្រឹកថ្ងៃទី១បេក្ខជនដែលមានបញ្ហាសុខភាព ៤០នាក់ បេក្ខជនដែលអាចប្រឡងបន្តមានចំនួន ៣៨នាក់ និង បោះបង់ការប្រឡង ២នាក់
អត្ថបទដោយ៖
ជិន ម៉ាដេប៉ូ
(ភ្នំពេញ)៖ ក្រសួងអប់រំបានឱ្យដឹងថានៅព្រឹកថ្ងៃទី១នៃការប្រឡងបាក់ឌុបនៃថ្ងៃទី ២៨ ខែ សីហា ឆ្នាំ២០២៥នេះមាន បេក្ខជនដែលមានបញ្ហាសុខភាព ៤០នាក់ ក្នុងនោះបេក្ខជនដែលប្រឡងបន្តមានចំនួន ៣៨នាក់ បោះបង់ការប្រឡងចំនួន ២នាក់ បេក្ខជនប្រឡងដាច់ដោយឡែក ១២នាក់ បេក្ខជនមានជំងឺគ្រុនឈាមមានចំនួន៩នាក់ និងគ្រោះថ្នាក់ចរាចរណ៍ ៤នាក់ ដោយឡែកគណៈមេប្រយោគមានបញ្ហាសុខភាព ២១នាក់។
បើតាមប្រភពខាងលើនេះបានឱ្យដឹងដែរថា បេក្ខជនដែលមានបញ្ហាសុខភាពទាំងអស់បានបន្តការប្រឡងក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល។
ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង៕








ដោយ ៖ ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។